ព្រះត្រៃបិដក ភាគ ៧១

 បញ្ញត្តិ​ពលៈ តើ​ដូចម្តេច។ ឈ្មោះថា​បញ្ញត្តិ​ពលៈ ព្រោះ​បុគ្គល​លះបង់​កាមច្ឆន្ទៈ បញ្ញត្ត​ចិត្ត ដោយអំណាច​នេក្ខម្មៈ ឈ្មោះថា​បញ្ញត្តិ​ពលៈ ព្រោះ​លះបង់​ព្យាបាទ បញ្ញត្ត ចិត្ត​ដោយអំណាច​អព្យាបាទ ឈ្មោះថា​បញ្ញត្តិ​ពលៈ ព្រោះ​លះបង់​ថីនមិទ្ធៈ បញ្ញត្ត​ចិត្ត ដោយអំណាច​អាលោក​សញ្ញា។បេ។ ឈ្មោះថា​បញ្ញត្តិ​ពលៈ ព្រោះ​បុគ្គល​លះបង់ កិលេស​ទាំងពួង បញ្ញត្ត​ចិត្ត​ដោយអំណាច​អរហត្តមគ្គ នេះ បញ្ញត្តិ​ពលៈ។
 និ​ជ្ឈ​ត្តិ​ពលៈ តើ​ដូចម្តេច។ ឈ្មោះថា​និ​ជ្ឈ​ត្តិ​ពលៈ ព្រោះ​លះបង់​កាមច្ឆន្ទៈ សំឡឹង​មើលចិត្ត ដោយអំណាច​នេក្ខម្មៈ ឈ្មោះថា​និ​ជ្ឈ​ត្តិ​ពលៈ ព្រោះ​លះបង់​ព្យាបាទ សំឡឹង​មើលចិត្ត ដោយអំណាច​អព្យាបាទ ឈ្មោះថា​និ​ជ្ឈ​ត្តិ​ពលៈ ព្រោះ​លះបង់​ថីនមិទ្ធៈ សំឡឹង​មើលចិត្ត ដោយអំណាច​អាលោក​សញ្ញា។បេ។ ឈ្មោះថា​និ​ជ្ឈ​ត្តិ​ពលៈ ព្រោះ​បុគ្គល​លះបង់​កិលេស​ទាំងពួង សំឡឹង​មើលចិត្ត ដោយអំណាច​អរហត្តមគ្គ​នេះ និ​ជ្ឈ​ត្តិ​ពលៈ។
 ឥស្សរិយ​ពលៈ តើ​ដូចម្តេច។ ឈ្មោះថា ឥស្សរិយ​ពលៈ ព្រោះ​បុគ្គល​លះបង់​កាមច្ឆន្ទៈ ញុំាង​ចិត្ត​ឲ្យ​ប្រព្រឹត្តទៅ​ក្នុង​អំណាច ដោយអំណាច​នៃ​នេក្ខម្មៈ ឈ្មោះថា ឥស្សរិយ​ពលៈ ព្រោះ​លះបង់​ព្យាបាទ ញុំាង​ចិត្ត​ឲ្យ​ប្រព្រឹត្តទៅ​ក្នុង​អំណាច ដោយអំណាច​នៃ​អព្យាបាទ
ថយ | ទំព័រទី ១៩០ | បន្ទាប់
ID: 637641148915584473
ទៅកាន់ទំព័រ៖