ព្រះត្រៃបិដក ភាគ ៧១

ឈ្មោះថា​ឥស្សរិយ​ពលៈ ព្រោះ​លះបង់​ថីនមិទ្ធៈ ញុំាង​ចិត្ត​ឲ្យ​ប្រព្រឹត្តទៅ​ក្នុង​អំណាច ដោយអំណាច​អាលោក​សញ្ញា។បេ។ ឈ្មោះថា​ឥស្សរិយ​ពលៈ ព្រោះ​លះបង់​កិលេស​ទាំងពួង ញុំាង​ចិត្ត​ឲ្យ​ប្រព្រឹត្តទៅ​ក្នុង​អំណាច ដោយអំណាច​អរហត្តមគ្គ នេះ ឥស្សរិយ​ពលៈ។
 អធិដ្ឋាន​ពលៈ តើ​ដូចម្តេច។ ឈ្មោះថា​អធិដ្ឋាន​ពលៈ ព្រោះ​បុគ្គល​លះបង់​កាមច្ឆន្ទៈ អធិដ្ឋាន​ចិត្ត​ដោយអំណាច​នេក្ខម្មៈ ឈ្មោះថា​អធិដ្ឋាន​ពលៈ ព្រោះ​លះបង់​ព្យាបាទ អធិដ្ឋាន​ចិត្ត​ដោយអំណាច​អព្យាបាទ ឈ្មោះថា​អធិដ្ឋាន​ពលៈ ព្រោះ​លះបង់​ថីនមិទ្ធៈ អធិដ្ឋាន​ចិត្ត​ដោយអំណាច​អាលោក​សញ្ញា។បេ។ ឈ្មោះថា​អធិដ្ឋាន​ពលៈ ព្រោះ លះបង់​កិលេស​ទាំងពួង អធិដ្ឋាន​ចិត្ត​ដោយអំណាច​អរហត្តមគ្គ នេះ អធិដ្ឋាន​ពលៈ។
 [៩៧] សមថ​ពលៈ តើ​ដូចម្តេច។ ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ គឺ​ការ​មិន​រាយមាយ ដោយអំណាច​នេក្ខម្មៈ ឈ្មោះថា​សមថ​ពលៈ ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ គឺ​ការ​មិន​រាយមាយ ដោយអំណាច​អព្យាបាទ ឈ្មោះថា​សមថ​ពលៈ ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ គឺ​ការ​មិន​រាយមាយ​ដោយអំណាច​អលោក​សញ្ញា ឈ្មោះថា សមថ​ពលៈ។បេ។ ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ គឺ​ការ​មិន​រាយមាយ ដោយអំណាច​ការដកដង្ហើម​ចេញ របស់​បុគ្គល​អ្នក​ពិចារណា​ឃើញ​នូវ​អារម្មណ៍​ដែល​គួរ​លះ
ថយ | ទំព័រទី ១៩១ | បន្ទាប់
ID: 637641149306052988
ទៅកាន់ទំព័រ៖