ព្រះត្រៃបិដក ភាគ ៧១
ឈ្មោះថាសមថពលៈ ភាពនៃចិត្តមានអារម្មណ៍តែមួយ គឺការមិនរាយមាយ ដោយអំណាចខ្យល់ដង្ហើមចូល របស់បុគ្គលអ្នកពិចារណាឃើញនូវអារម្មណ៍ដែលគួរលះ ឈ្មោះថាសមថពលៈ។
សំនួរត្រង់ពាក្យថា សមថពលៈ តើសមថពលៈ ដោយអត្ថថាដូចម្តេច។ ឈ្មោះ ថា សមថពលៈ ព្រោះបុគ្គលមិនញាប់ញ័រ ក្នុងនីវរណៈដោយបឋមជ្ឈាន ឈ្មោះថា សមថពលៈ ព្រោះមិនញាប់ញ័រក្នុងវិតក្កៈ និងវិចារៈដោយទុតិយជ្ឈាន ឈ្មោះថា សមថពលៈ ព្រោះមិនញាប់ញ័រក្នុងបីតិដោយតតិយជ្ឈាន ឈ្មោះថាសមថពលៈ ព្រោះមិនញាប់ញ័រក្នុងសុខ និងទុក្ខ ដោយចតុត្ថជ្ឈាន ឈ្មោះថាសមថពលៈ ព្រោះមិនញាប់ញ័រក្នុងរូបសញ្ញា បដិឃសញ្ញា នានត្តសញ្ញា ដោយអាកាសានញ្ចាយតនសមាបត្តិ ឈ្មោះថាសមថពលៈ ព្រោះមិនញាប់ញ័រក្នុងអាកាសានញ្ចាយតនសញ្ញា ដោយ វិញ្ញាណញ្ចាយតនសមាបត្តិ ឈ្មោះថាសមថពលៈ ព្រោះមិនញាប់ញ័រក្នុងវិញ្ញាណ ញ្ចាយតនសញ្ញា ដោយកិញ្ចញ្ញាយតនសមាបត្តិ ឈ្មោះថាសមថពលៈ ព្រោះមិនញាប់ ញ័រក្នុងអាកិញ្ចញ្ញាយតនសញ្ញា ដោយនេវសញ្ញានាសញ្ញាយតនសមាបត្តិ ឈ្មោះថា សមថពលៈ ព្រោះមិនញាប់ញ័រ មិនកម្រើក មិនរំភើបក្នុងឧទ្ធច្ចៈផង ក្នុងកិលេសដែល ប្រព្រឹត្តទៅតាមឧទ្ធច្ចៈផង ក្នុងខន្ធផង នេះ សមថពលៈ។
ID: 637641149574646771
ទៅកាន់ទំព័រ៖