ព្រះត្រៃបិដក ភាគ ៧១

 [៩៨] វិបស្សនា​ពលៈ តើ​ដូចម្តេច។ ការពិចារណា​ឃើញថា​មិន​ទៀង ឈ្មោះថា​វិបស្សនា​ពលៈ ការពិចារណា​ឃើញថា​ជា​ទុក្ខ ឈ្មោះថា​វិបស្សនា​ពលៈ។បេ។ ការពិចារណា​ឃើញថា​គួរ​លះ ឈ្មោះថា​វិបស្សនា​ពលៈ ការពិចារណា​ឃើញថា​មិន​ទៀង ក្នុង​រូប ឈ្មោះថា​វិបស្សនា​ពលៈ ការពិចារណា​ឃើញ ថា​ជា​ទុក្ខ​ក្នុង​រូប ឈ្មោះថា​វិបស្សនា​ពលៈ។បេ។ ការពិចារណា​ឃើញថា​គួរ​លះ​ក្នុង​រូប ឈ្មោះថា វិបស្សនា​ពលៈ ការពិចារណា​ឃើញ ថា​មិន​ទៀង​ក្នុង​វេទនា ក្នុង​សញ្ញា ក្នុង​សង្ខារ ក្នុង​វិញ្ញាណ ក្នុង​ចក្ខុ។បេ។ ក្នុង​ជរាមរណៈ ឈ្មោះថា​វិបស្សនា​ពលៈ ការពិចារណា​ឃើញ ថា​ជា​ទុក្ខ ក្នុង​ជរាមរណៈ ឈ្មោះថា​វិបស្សនា​ពលៈ ការពិចារណា​ឃើញថា គួរ​លះ ក្នុង​ជរាមរណៈ ឈ្មោះថា​វិបស្សនា​ពលៈ។
 សំនួរ​ត្រង់​ពាក្យ​ថា វិបស្សនា​ពលៈ តើ​វិបស្សនា​ពលៈ ដោយ​អត្ថ​ថាដូចម្តេច។ ឈ្មោះថា​វិបស្សនា​ពលៈ ព្រោះ​មិន​ញាប់ញ័រ​ក្នុង​និច្ច​សញ្ញា ដោយ​ការពិចារណា​ឃើញ ថា​មិន​ទៀង ឈ្មោះថា​វិបស្សនា​ពលៈ ព្រោះ​មិន​ញាប់ញ័រ​ក្នុង​សុខ​សញ្ញា ដោយ​ការ ពិចារណា​ឃើញ ថា​ជា​ទុក្ខ ឈ្មោះថា​វិបស្សនា​ពលៈ ព្រោះ​មិន​ញាប់ញ័រ​ក្នុង​អត្តសញ្ញា ដោយ​ការពិចារណា​ឃើញ ថា​មិនមែន​ខ្លួន
ថយ | ទំព័រទី ១៩៣ | បន្ទាប់
ID: 637641149885896675
ទៅកាន់ទំព័រ៖