ព្រះត្រៃបិដក ភាគ ៧១

 ព្រហ្មចរិយៈ​ថ្លា តើ​ដូ​ចមេ្តច។ អរិយមគ្គ​មាន​អង្គ ៨ នេះឯង។ ដូ​ចមេ្តច​ខ្លះ។ គឺ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មា​កម្មន្តៈ សម្មាអាជីវៈ សម្មា​វាយាមៈ សម្មាសតិ សម្មាសមាធិ នេះ​ព្រហ្មចរិយៈ​ថ្លា។
 [២] សទ្ធិន្រ្ទិយ ថ្លា​ដោយ​ការ​ជឿស៊ប់ អស្ស​ទ្ធិ​យៈ (ការ​មិន​ជឿ) ជា​កករ​ល្អក់ បុគ្គល​លះ​ចោល​នូវ​អស្ស​ទិ្ធយៈ ជា​កករ​ល្អក់ ហើយ​ក្រេប​ផឹក​នូវ​ធម្មជាត​ដ៏​ថ្លា​ដោយ ការ​ជឿស៊ប់ របស់​សទ្ធិន្ទ្រិយ (ដោយ​ព្រហ្មចរិយៈ​ណា) ហេតុ​នោះ (ព្រហ្មចរិយៈ​នោះ) ឈ្មោះថា​ថ្លា​គួរ​ក្រេប​ផឹក វីរិយិន្រ្ទិយ ថ្លា​ដោយ​ការ​ផ្គង​ឡើង កោសជ្ជៈ ជា​កករ​ល្អក់ បុគ្គល​លះ​ចោល​នូវ​កោសជ្ជៈ​ជា​កករ​ល្អក់ ហើយ​ក្រេប​ផឹក​នូវ​ធម្មជាត​ដ៏​ថ្លា​ដោយ​ការ ផ្គង​ឡើង របស់​វីរិយិន្រ្ទិយ (ដោយ​ព្រហ្មចរិយៈ​ណា) ហេតុ​នោះ (ព្រហ្មចរិយៈ​នោះ) ឈ្មោះថា​ថ្លា​គួរ​ក្រេប​ផឹក សតិន្រ្ទិយ ថ្លា​ដោយ​ការ​ប្រុង បមា​ទៈ ជា​កករ​ល្អក់ បុគ្គល លះ​ចោល​នូវ​បមា​ទៈ ជា​កករ​ល្អក់ ហើយ​ក្រេប​ផឹក​នូវ​ធម្មជាត​ដ៏​ថ្លា​ដោយ​ការ​ប្រុង របស់​សតិន្រ្ទិយ (ដោយ​ព្រហ្មចរិយៈ​ណា) ហេតុ​នោះ (ព្រហ្មចរិយៈ​នោះ) ឈ្មោះថា​ថ្លា គួរ​ក្រេប​ផឹក សមាធិន្រ្ទិយ ថ្លា​ដោយ​ការ​មិន​រាយមាយ ឧទ្ធច្ចៈ ជា​កករ​ល្អក់ បុគ្គល​លះ ចោល​នូវ​ឧទ្ធច្ចៈ​ជា​កករ​ល្អក់ ហើយ​ក្រេប​ផឹក​នូវ ធម្មជាត​ដ៏​ថ្លា​ដោយ​ការ​មិន​រាយមាយ របស់​សមាធិន្រ្ទិយ (ដោយ​ព្រហ្មចរិយៈ​ណា) ហេតុ​នោះ (ព្រហ្មចរិយៈ​នោះ) ឈ្មោះថា ថ្លា​គួរ​ក្រេប​ផឹក
ថយ | ទំព័រទី ២ | បន្ទាប់
ID: 637640323370139574
ទៅកាន់ទំព័រ៖