ព្រះត្រៃបិដក ភាគ ៧១

បញ្ញា​ពលៈ ដោយ​អត្ថ​ថា​មិន​កម្រើក ព្រោះ​អវិជ្ជា ឈ្មោះថា​ហិរិ​ពល ព្រោះ​ខ្មាស​ចំពោះ​អកុសលធម៌​ដ៏​លាមក ឈ្មោះថា​ឱត្តប្ប​ពលៈ ព្រោះ​ខ្លាច​ចំពោះ​អកុសលធម៌​ដ៏​លាមក ឈ្មោះថា​បដិ​សង្ខា​នព​លៈ ព្រោះ​ពិចារណា​នូវ​កិលេស​ដោយ​ញាណ ឈ្មោះថា​ភាវនា​ពលៈ ព្រោះ​ធម៌​ទាំងឡាយ​ដែល​កើត​ក្នុង​ទីនោះ​មាន​រស​តែមួយ ឈ្មោះថា​អនវជ្ជ​ពលៈ ព្រោះ​ទោស​បន្តិចបន្តួច​មិន​មាន​ក្នុង​ធម៌​នោះ ឈ្មោះ​ថា​សង្គាហ​ពលៈ ព្រោះ​សង្គ្រោះ​ចិត្ត​ដោយ​ធម៌​នោះ ឈ្មោះថា​ខន្តិ​ពលៈ ព្រោះ​នេក្ខម្មៈ​អត់ធន់​បាន​ចំពោះ​ធម្មជាត​នោះ ឈ្មោះថា​បញ្ញត្តិ​ពលៈ ព្រោះ​បញ្ញត្ត​ចិត្ត​ដោយ​ធម៌​នោះ ឈ្មោះថា​និ​ជ្ឈ​ត្តិ​ពលៈ ព្រោះ​សំឡឹង​មើលចិត្ត​ដោយ​ធម៌​នោះ ឈ្មោះថា​ឥស្សរិយ​ពលៈ ព្រោះ​ញុំាង​ចិត្ត​ឲ្យ​ប្រព្រឹត្តទៅ ក្នុង​អំណាច​ដោយ​ធម៌​នោះ ឈ្មោះថា​អធិដ្ឋាន​ពលៈ ព្រោះ​អធិដ្ឋាន​ចិត្ត​ដោយ​ធម៌​នោះ ឈ្មោះថា​សមថ​ពលៈ ព្រោះ ចិត្ត​មាន​អារម្មណ៍​តែមួយ ដោយ​ធម៌​នោះ ឈ្មោះថា​វិបស្សនា​ពលៈ ព្រោះ​ពិចារណា ឃើញ​នូវ​ធម៌ ដែល​កើត​ហើយ​ក្នុង​ធម៌​នោះ ឈ្មោះថា​សេក្ខ​ពលៈ ព្រោះ​កំពុង​សិក្សា ក្នុង​ធម៌​នោះ ឈ្មោះថា​អសេក្ខ​ពលៈ ព្រោះ​ភាព​នៃ​បុគ្គល​បាន​សិក្សា​ហើយ ក្នុង​ធម៌​នោះ ឈ្មោះថា​ខីណាសវ​ពលៈ ព្រោះ​លោក​អស់​អាសវៈ​ហើយ ដោយ​ធម៌​នោះ ឈ្មោះថា​ឥទ្ធិ​ពលៈ ព្រោះ​ធម្មជាត​នោះ​សម្រេច​ដល់​បុគ្គល​នោះ ឈ្មោះថា តថាគត​ពលៈ ដោយ​អត្ថ​ថា មានគុណ​រាប់​មិនបាន។

ចប់ ពល​កថា។

ថយ | ទំព័រទី ២០២ | បន្ទាប់
ID: 637641152544334257
ទៅកាន់ទំព័រ៖