ព្រះត្រៃបិដក ភាគ ៧១
សុខក្តី កើតឡើងព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ វេទនានោះក៏សូន្យចាកខ្លួន ឬចាកវត្ថុជារបស់ខ្លួន ត្រចៀកសូន្យ។បេ។ សំឡេងសូន្យ ច្រមុះសូន្យ ក្លិនសូន្យ អណ្តាតសូន្យ រសសូន្យ កាយសូន្យ ផោដ្ឋព្វៈសូន្យ ចិត្តសូន្យ ចាកខ្លួន ឬចាកវត្ថុជារបស់ខ្លួន ធម្មារម្មណ៍សូន្យចាកខ្លួន ឬចាកវត្ថុជារបស់ខ្លួន មនោវិញ្ញាណសូន្យចាកខ្លួន ឬចាកវត្ថុជារបស់ខ្លួន មនោសម្ផ័ស្សសូន្យចាកខ្លួន ឬចាកវត្ថុជារបស់ខ្លួន វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខមិនមែនសុខក្តី កើតឡើងព្រោះមនោសម្ផ័ស្សជាបច្ច័យ វេទនានោះក៏សូន្យចាកខ្លួន ឬចាកវត្ថុជារបស់ខ្លួន ម្នាលអានន្ទ ធម្មជាតដែលសូន្យចាកខ្លួន ឬចាកវត្ថុជារបស់ខ្លួន ព្រោះហេតុណា ព្រោះហេតុនោះ ទើបតថាគតពោលថា លោកសូន្យ។
[១០៥] ធម្មជាតត្រូវសូន្យ សូន្យ សង្ខារសូន្យ ធម្មជាតប្រែប្រួលទាំងសូន្យ ធម្មជាតដ៏ប្រសើរសូន្យ លក្ខណៈសូន្យ ធម្មជាតសង្កត់សង្កិនទាំងសូន្យ ធម្មជាតសូន្យដោយអង្គនោះធម្មជាតផ្តាច់ផ្តិលទាំងសូន្យ ធម្មជាតស្ងប់រម្ងាប់ទាំងសូន្យ ធម្មជាតរលាស់ចេញទាំងសូន្យ អាយតនៈខាងក្នុងសូន្យ អាយតនៈ
ID: 637641153136990510
ទៅកាន់ទំព័រ៖