ព្រះត្រៃបិដក ភាគ ៧១

អវិជ្ជា គេ​សង្កត់សង្កិន​ផង សូន្យ​ផង ដោយ​ញាណ អរ​តិ (សេចក្តី​មិន​ត្រេកអរ) គេ​សង្កត់សង្កិន​ផង សូន្យ​ផង ដោយ​បា​មុ​ជ្ជៈ នី​វរ​ណៈ គេ​សង្កត់សង្កិន​ផង សូន្យ​ផង ដោយ​បឋម​ឈ្ឈាន។បេ។ កិលេស​ទាំងអស់ គេ​សង្កត់សង្កិន​ផង សូន្យ​ផង ដោយ​អរហត្តមគ្គ នេះ ធម្មជាត​សង្កត់សង្កិន​ទាំង​សូន្យ។
 [១១២] ធម្មជាត​សូន្យ​ដោយ​អង្គ​នោះ តើ​ដូចម្តេច។ កាមច្ឆន្ទៈ សូន្យ​ដោយ​អង្គ​នោះ គឺ​ដោយ​នេក្ខម្មៈ ព្យាបាទ សូន្យ​ដោយ​អង្គ​នោះ គឺ ដោយ​អព្យាបាទ ថីនមិទ្ធៈ សូន្យ​ដោយ​អង្គ​នោះ គឺ​ដោយ​អាលោក​សញ្ញា ឧទ្ធច្ចៈ សូន្យ​ដោយ​អង្គ​នោះ គឺ​ដោយ​ការ​មិន​រាយមាយ វិចិកិច្ឆា សូន្យ​ដោយ​អង្គ​នោះ គឺ​ដោយ​ការកំណត់​នូវ​ធម៌ អវិជ្ជា សូន្យ​ដោយ​អង្គ​នោះ គឺ​ដោយ​ញាណ អរ​តិ សូន្យ​ដោយ​អង្គ​នោះ គឺ​ដោយ​បា​មុ​ជ្ជៈ ពួក នី​វរ​ណៈ សូន្យ​ដោយ​អង្គ​នោះ គឺ​ដោយ​បឋម​ឈ្ឈាន។បេ។ ការ​ប្រកាន់​មាំ​ដោយ​សំយោគ សូន្យ​ដោយ​អង្គ​នោះ គឺ​ដោយ​វិ​វដ្ត​នា​នុបស្ស​នា​នេះ ធម្មជាត​សូន្យ​ដោយ​អង្គ​នោះ។
 [១១៣] ធម្មជាត​ផ្តាច់ផ្តិល​ទាំង​សូន្យ តើ​ដូចម្តេច។ កាមច្ឆន្ទៈ គេ​ផ្តាច់ផ្តិល​ផង សូន្យ​ផង ដោយ​នេក្ខម្មៈ ព្យាបាទ គេ​ផ្តាច់ផ្តិល​ផង សូន្យ​ផង ដោយ​អព្យាបាទ ថីនមិទ្ធៈ គេ​ផ្តាច់ផ្តិល​ផង សូន្យ​ផង ដោយ​អាលោក​សញ្ញា ឧទ្ធច្ចៈ គេ​ផ្តាច់ផ្តិល​ផង សូន្យ​ផង ដោយ​ការ​មិន​រាយមាយ
ថយ | ទំព័រទី ២០៩ | បន្ទាប់
ID: 637641154729646915
ទៅកាន់ទំព័រ៖