ព្រះត្រៃបិដក ភាគ ៧១

វិចិកិច្ឆា គេ​ផ្តាច់ផ្តិល​ផង សូន្យ​ផង ដោយ​ការកំណត់​នូវ​ធម៌ អវិជ្ជា គេ​ផ្តាច់ផ្តិល​ផង សូន្យ​ផង ដោយ​ញាណ អរ​តិ គេ​ផ្តាច់ផ្តិល​ផង សូន្យ​ផង ដោយ​បា​មុ​ជ្ជៈ នី​វរ​ណៈ​ទាំងឡាយ គេ​ផ្តាច់ផ្តិល​ផង សូន្យ​ផង ដោយ​បឋម​ឈ្ឈាន។ បេ។ កិលេស​ទាំងអស់ គេ​ផ្តាច់ផ្តិល​ផង សូន្យ​ផង ដោយ​អរហត្តមគ្គ នេះ ធម្មជាត​ផ្តាច់ផ្តិល​ទាំង​សូន្យ។
 [១១៤] ធម្មជាត​ស្ងប់​រម្ងាប់​ទាំង​សូន្យ តើ​ដូចម្តេច។ កាមច្ឆន្ទៈ ស្ងប់​រម្ងាប់​ផង សូន្យ​ផង ដោយ​នេក្ខម្មៈ ព្យាបាទ ស្ងប់​រម្ងាប់​ផង សូន្យ​ផង ដោយ​អព្យាបាទ ថីនមិទ្ធៈ ស្ងប់​រម្ងាប់​ផង សូន្យ​ផង ដោយ​អាលោក​សញ្ញា ឧទ្ធច្ចៈ ស្ងប់​រម្ងាប់​ផង សូន្យ​ផង ដោយ​ការ​មិន​រាយមាយ វិចិកិច្ឆា ស្ងប់​រម្ងាប់​ផង សូន្យ​ផង ដោយ​ការកំណត់​នូវ​ធម៌ អវិជ្ជា ស្ងប់​រម្ងាប់​ផង សូន្យ​ផង ដោយ​ញាណ អរ​តិ ស្ងប់​រម្ងាប់​ផង សូន្យ​ផង ដោយ​បា​មុ​ជ្ជៈ ពួក​នី​វរ​ណៈ ស្ងប់​រម្ងាប់​ផង សូន្យ​ផង ដោយ​បឋមជ្ឈាន។បេ។ កិលេស​ទាំងអស់ ស្ងប់​រម្ងាប់​ផង សូន្យ​ផង ដោយ​អរហត្តមគ្គ នេះ ធម្មជាត​ស្ងប់​រម្ងាប់​ទាំង​សូន្យ។
ថយ | ទំព័រទី ២១០ | បន្ទាប់
ID: 637641155447146752
ទៅកាន់ទំព័រ៖