ព្រះត្រៃបិដក ភាគ ៧១

 [១២១] ការស្វែងរក​សូន្យ តើ​ដូចម្តេច។ ការស្វែងរក​នេក្ខម្មៈ សូន្យ​ដោយ​កាមច្ឆន្ទៈ ការស្វែងរក​អព្យាបាទ សូន្យ​ដោយ​ព្យាបាទ ការស្វែងរក​អាលោក​សញ្ញា សូន្យ​ដោយ​ថីនមិទ្ធៈ ការស្វែងរក​សេចក្តី​មិន​រាយមាយ សូន្យ​ដោយ​ឧទ្ធច្ចៈ ការ​ស្វែង រក​សេចក្តី​កំណត់​នូវ​ធម៌​សូន្យ​ដោយ​វិចិកិច្ឆា ការស្វែងរក​ញាណ សូន្យ​ដោយ​អវិជ្ជា ការស្វែងរក​បា​មុ​ជ្ជៈ សូន្យ​ដោយ​អរ​តិ ការស្វែងរក​បឋមជ្ឈាន សូន្យ​ដោយ​នី​វរ​ណៈ។បេ។ ការស្វែងរក​អរហត្តមគ្គ សូន្យ​ដោយ​កិលេស​ទាំងអស់ នេះ​ការស្វែងរក​សូន្យ។
 [១២២] ការកំណត់​សូន្យ តើ​ដូចម្តេច។ ការកំណត់​នូវ​នេក្ខម្មៈ សូន្យ​ដោយ​កាមច្ឆន្ទៈ ការកំណត់​នូវ​អព្យាបាទ សូន្យ​ដោយ​ព្យាបាទ ការកំណត់​នូវ​អាលោក​សញ្ញា សូន្យ​ដោយ​ថីនមិទ្ធៈ ការកំណត់​នូវ​សេចក្តី​មិន​រាយមាយ សូន្យ​ដោយ​ឧទ្ធច្ចៈ ការកំណត់​នូវ​សេចក្តី​កំណត់​នូវ​ធម៌​សូន្យ​ដោយ​វិចិកិច្ឆា ការកំណត់​នូវ​ញាណ សូន្យ​ដោយ អវិជ្ជា ការកំណត់​នូវ​បា​មុ​ជ្ជៈ សូន្យ​ដោយ​អរ​តិ ការកំណត់​នូវ​បឋមជ្ឈាន សូន្យ ដោយ​ពួក​នី​វរ​ណៈ។បេ។ ការកំណត់​នូវ​អរហត្តមគ្គ សូន្យ​ដោយ​កិលេស​ទាំងអស់ នេះ ការកំណត់​សូន្យ។
ថយ | ទំព័រទី ២១៤ | បន្ទាប់
ID: 637641156797459155
ទៅកាន់ទំព័រ៖