ព្រះត្រៃបិដក ភាគ ៧១

 [១២៥] ធម្មជាត​ដូចគ្នា​សូន្យ ធម្មជាត​ផ្សេងគ្នា​សូន្យ តើ​ដូចម្តេច។ កាមច្ឆន្ទៈ ជាស​ភាព​ផ្សេងគ្នា នេក្ខម្មៈ ជាស​ភាព​ដូចគ្នា នេក្ខម្មៈ ជាស​ភាព​ដូចគ្នា សូន្យ​ដោយ កាមច្ឆន្ទៈ របស់​បុគ្គល​កាល​គិត​ព្យាបាទ ជាស​ភាព​ផ្សេងគ្នា អព្យាបាទ ជាស​ភាព​ដូចគ្នា អព្យាបាទ ជាស​ភាព​ដូចគ្នា សូន្យ​ដោយ​ព្យាបាទ របស់​បុគ្គល​កាល​គិត ថីនមិទ្ធៈ ជាស​ភាព​ផ្សេងគ្នា អាលោក​សញ្ញា ជាស​ភាព​ដូចគ្នា អាលោក​សញ្ញា ជាស​ភាព​ដូចគ្នា សូន្យ​ដោយ​ថីនមិទ្ធ របស់​បុគ្គល​កាល​គិត ឧទ្ធច្ចៈ ជាស​ភាព​ផ្សេងគ្នា វិចិកិច្ឆា ជា សភាព​ផ្សេងគ្នា អវិជ្ជា ជាស​ភាព​ផ្សេងគ្នា អរ​តិ ជាស​ភាព​ផ្សេងគ្នា ពួក​នី​វរ​ណៈ ជា សភាព​ផ្សេងគ្នា បឋមជ្ឈាន ជាស​ភាព​ដូចគ្នា បឋមជ្ឈាន ជាស​ភាព​ដូចគ្នា សូន្យ ដោយ​ពួក​នី​វរ​ណៈ របស់​បុគ្គល​កាល​គិត។បេ។ កិលេស​ទាំងអស់ ជាស​ភាព​ផ្សេងគ្នា អរហត្តមគ្គ ជាស​ភាព​ដូចគ្នា អរហត្តមគ្គ ជាស​ភាព​ដូចគ្នា សូន្យ​ដោយ​កិលេស​ទាំងអស់ របស់​បុគ្គល​កាល​គិត នេះ ធម្មជាត​ដូចគ្នា​សូន្យ ធម្មជាត​ផ្សេងគ្នា​សូន្យ។
 [១២៦] ខន្តិ សូន្យ តើ​ដូចម្តេច។ ខន្តិ​ក្នុង​នេក្ខម្មៈ សូន្យ ដោយ​កាមច្ឆន្ទៈ ខន្តិ​ក្នុង អព្យាបាទ សូន្យ​ដោយ​ព្យាបាទ ខន្តិ​ក្នុង​អាលោក​សញ្ញា សូន្យ ដោយ​ថីនមិទ្ធៈ ខន្តិ​ក្នុង​ការ មិន​រាយមាយ សូន្យ​ដោយ​ឧទ្ធច្ចៈ ខន្តិ​ក្នុង​ការកំណត់​នូវ​ធម៌ សូន្យ​ដោយ​វិចិកិច្ឆា
ថយ | ទំព័រទី ២១៦ | បន្ទាប់
ID: 637641157322459277
ទៅកាន់ទំព័រ៖