ព្រះត្រៃបិដក ភាគ ៧១
ការឈានចុះស៊ប់ក្នុងញាណ សូន្យដោយអវិជ្ជា ការឈានចុះស៊ប់ក្នុងបាមុជ្ជៈ សូន្យដោយអរតិ ការឈានចុះស៊ប់ក្នុងបឋមជ្ឈាន សូន្យដោយនីវរណៈ។បេ។ ការឈានចុះស៊ប់ក្នុងអរហត្តមគ្គ សូន្យដោយកិលេសទាំងអស់ នេះការឈានចុះ ស៊ប់សូន្យ។
[១២៩] ការបង្អស់នូវការប្រព្រឹត្តិ របស់បុគ្គលអ្នកដឹងច្បាស់ ឈ្មោះថាសូន្យ ដ៏ក្រៃលែង ជាងធម្មជាតសូន្យទាំងអស់ តើដូចម្តេច។ បុគ្គលអ្នកដឹងច្បាស់ រមែងបង្អស់នូវការប្រព្រឹត្តិនៃកាមច្ឆន្ទៈ ដោយនេក្ខម្មៈ បង្អស់នូវការប្រព្រឹត្តិនៃព្យាបាទ ដោយអព្យាបាទ បង្អស់នូវការប្រព្រឹត្តិនៃថីនមិទ្ធៈ ដោយអលោកសញ្ញា បង្អស់នូវការប្រព្រឹត្តិនៃឧទ្ធច្ចៈ ដោយការមិនរាយមាយ បង្អស់នូវការប្រព្រឹត្តិនៃវិចិកិច្ឆា ដោយការកំណត់នូវធម៌ បង្អស់នូវការប្រព្រឹត្តិនៃអវិជ្ជា ដោយញាណ បង្អស់នូវការប្រព្រឹត្តិនៃអរតិ ដោយបាមុជ្ជៈ បង្អស់នូវការប្រព្រឹត្តិនៃពួកនីវរណៈ ដោយបឋមជ្ឈាន។បេ។ បង្អស់នូវការប្រព្រឹត្តិនៃកិលេសទាំងអស់ ដោយអរហត្តមគ្គ មួយវិញទៀត កាលបុគ្គលអ្នកដឹងច្បាស់បរិនិព្វាន ដោយអនុបាទិសេសនិព្វានធាតុ ការប្រព្រឹត្តិនៃចក្ខុនេះឯង
ID: 637641157926521812
ទៅកាន់ទំព័រ៖