ព្រះត្រៃបិដក ភាគ ៧១

រមែង​អស់​ទៅ ទាំង​ការប្រព្រឹត្តិ​នៃ​ចក្ខុ​ដទៃ ក៏​មិនកើត​ឡើង ការប្រព្រឹត្តិ​នៃ​សោតៈ នេះឯង។បេ។ ការប្រព្រឹត្តិ​នៃ​ឃានៈ ការប្រព្រឹត្តិ​នៃ​ជិវ្ហា ការប្រព្រឹត្តិ​នៃ​កាយ ការប្រព្រឹត្តិ​នៃ​មនោ នេះឯង រមែង​អស់​ទៅ ទាំង​ការប្រព្រឹត្តិ​នៃ​មនោ​ដទៃ ក៏​មិនកើត​ឡើង នេះ​ការ​បង្អស់​នូវ​ការប្រព្រឹត្តិ របស់​បុគ្គល​អ្នកដឹង​ច្បាស់ ឈ្មោះថា​សូន្យ​ដ៏​ក្រៃលែង ជាង​ធម្មជាត​សូន្យ​ទាំងអស់។

ចប់ សុញ្ញ​កថា។
ចប់ យុគ​នទ្ធ​វគ្គ ទី ២។


ឧទ្ទាន នៃ​វគ្គ​នោះ គឺ


យុគ​នទ្ធ​កថា ១ សច្ច​កថា ១ ពោជ្ឈង្គ​កថា ១ មេត្តា​កថា ១ វិរាគ​កថា ១ ជា​គំរប់ ៥ បដិសម្ភិទា​កថា ១ ធម្មចក្ក​កថា ១ លោកុត្តរ​កថា ១ ពល​កថា ១ សុញ្ញ​កថា ១ ត្រូវជា ១០។ វគ្គទី​ពីរ​នុ៎ះ ជា​ពួក​ដ៏​ប្រសើរ ឥតមាន​ពួក​ដទៃ​ស្មើ​ឡើយ ជាម​គ្គ​ដ៏​ប្រសើរ​ថ្លៃថ្លា ដែល​ព្រះ​សង្គីតិកាចារ្យ​រចនា​ទុក​ហើយ។
ថយ | ទំព័រទី ២១៩ | បន្ទាប់
ID: 637641158248553102
ទៅកាន់ទំព័រ៖