ព្រះត្រៃបិដក ភាគ ៧១

ប្រាជ្ញា​ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​ការ​រលត់​ក្នុង​រូប ជា​អតីត អនាគត បច្ចុប្បន្ន ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​បញ្ញា​ដូចម្តេច ប្រាជ្ញា​ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​ការ​លះ​ក្នុង​រូប ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​បញ្ញា​ដូចម្តេច ប្រាជ្ញា​ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​ការ​លះ​ក្នុង​រូប ជា​អតីត អនាគត បច្ចុប្បន្ន ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​បញ្ញា​ដូចម្តេច។ ប្រាជ្ញា​ជា​គ្រឿង​ពិចារណា​ឃើញ ថា​មិន​ទៀង​ក្នុង​រូប ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​ជវន​ប្ប​ញ្ញា ប្រាជ្ញា​ជា​គ្រឿង​ពិចារណា​ឃើញ ថា​មិន​ទៀង​ក្នុង​រូប ជា​អតីត អនាគត បច្ចុប្បន្ន ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​ជវន​ប្ប​ញ្ញា ប្រាជ្ញា​ជា​គ្រឿង​ពិចារណា​ឃើញថា​ជា​ទុក្ខ​ក្នុង​រូប ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​និ​ព្វេ​ធិ​កប្ប​ញ្ញា ប្រាជ្ញា​ជា​គ្រឿង​ពិចារណា​ឃើញ ថា​ជា​ទុក្ខ​ក្នុង​រូប ជា​អតីត អនាគត បច្ចុប្បន្ន ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ
ថយ | ទំព័រទី ២២៦ | បន្ទាប់
ID: 637641160168709242
ទៅកាន់ទំព័រ៖