ព្រះត្រៃបិដក ភាគ ៧១
ជវនប្បញ្ញា ប្រាជ្ញាជាគ្រឿងពិចារណាឃើញ ថាមិនមែនខ្លួនក្នុងរូប ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវមហាបញ្ញា ប្រាជ្ញាជាគ្រឿងពិចារណាឃើញ ថាមិនមែនខ្លួនក្នុងរូប ជាអតីត អនាគត បច្ចុប្បន្ន ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវជវនប្បញ្ញា ប្រាជ្ញាជាគ្រឿងពិចារណាឃើញនូវការនឿយណាយក្នុងរូប ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវតិក្ខប្បញ្ញា ប្រាជ្ញាជាគ្រឿងពិចារណាឃើញនូវសេចក្តីនឿយណាយក្នុងរូប ជាអតីត អនាគត បច្ចុប្បន្ន ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវជវនប្បញ្ញា ប្រាជ្ញាជាគ្រឿងពិចារណាឃើញនូវការប្រាសចាកតម្រេកក្នុងរូប ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវវិបុលប្បញ្ញា ប្រាជ្ញាជាគ្រឿងពិចារណាឃើញនូវការប្រាសចាកតម្រេកក្នុងរូប ជាអតីត អនាគត បច្ចុប្បន្ន ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវជវនប្បញ្ញា ប្រាជ្ញាជាគ្រឿងពិចារណាឃើញនូវសេចក្តីរលត់ក្នុងរូប ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវគម្ភីរប្បញ្ញា ប្រាជ្ញាជាគ្រឿងពិចារណាឃើញនូវសេចក្តីរលត់ក្នុងរូបជាអតីត អនាគត បច្ចុប្បន្ន ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវជវនប្បញ្ញា ប្រាជ្ញាជាគ្រឿងពិចារណាឃើញនូវការលះក្នុងរូប ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវអស្សាមន្តប្បញ្ញា ប្រាជ្ញាជាគ្រឿងពិចារណាឃើញនូវការលះក្នុងរូប ជាអតីត អនាគត បច្ចុប្បន្ន ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវជវនប្បញ្ញា។ ប្រាជ្ញាទាំង ៧ នេះ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវភាពជាបណ្ឌិត ប្រាជ្ញាទាំង ៨ នេះ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបុថុប្បញ្ញា ប្រាជ្ញាទាំង ៩ នេះ
ID: 637641160435271750
ទៅកាន់ទំព័រ៖