ព្រះត្រៃបិដក ភាគ ៧១
ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវហាសប្បញ្ញា។ ហាសប្បញ្ញា ជាតួបដិភាណប្បដិសម្ភិទា (ព្រោះថា) ហាសប្បញ្ញានោះ តែងមានអត្ថប្បដិសម្ភិទា ព្រោះការកំណត់នូវអត្ថ ជាធម្មជាតិដែលបុគ្គលចាក់ធ្លុះហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយសារប្រាជ្ញា តែងមានធម្មប្បដិសម្ភិទា ព្រោះការកំណត់នូវធម៌ ជាធម្មជាតិដែលបុគ្គលចាក់ធ្លុះហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយសារប្រាជ្ញា តែងមាននិរុត្តិប្បដិសម្ភិទា ព្រោះការកំណត់នូវនិរុត្តិ ជាធម្មជាតិដែលបុគ្គលចាក់ធ្លុះហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយសារប្រាជ្ញា តែងមានបដិភាណប្បដិសម្ភិទា ព្រោះការកំណត់នូវបដិភាណ ជាធម្មជាតិដែលបុគ្គលចាក់ធ្លុះហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយសារប្រាជ្ញា នេះឯងហាសប្បញ្ញានោះ ដែលតែងមានបដិសម្ភិទាទាំង ៤ ជាធម្មជាតិដែលបុគ្គលចាក់ធ្លុះហើយ ធ្វើឲ្យជាក់ច្បាស់ហើយ ពាល់ត្រូវហើយ ដោយសារប្រាជ្ញា។ ប្រាជ្ញាជាគ្រឿងពិចារណាឃើញ ថាមិនទៀងក្នុងវេទនា សញ្ញា សង្ខារ វិញ្ញាណ ចក្ខុ។បេ។ ក្នុងជរាមរណៈ ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច ប្រាជ្ញាជាគ្រឿងពិចារណាឃើញ ថាមិនទៀង ក្នុងជរាមរណៈ ជាអតីត អនាគត បច្ចុប្បន្ន ដែលបុគ្គលអប់រំហើយ ធ្វើឲ្យច្រើនហើយ តែងបំពេញនូវបញ្ញាដូចម្តេច។បេ។
ID: 637641160725740503
ទៅកាន់ទំព័រ៖