ព្រះត្រៃបិដក ភាគ ៧១

ប្រាជ្ញា​ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​ការ​លះ​ក្នុង​ជរាមរណៈ ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​បញ្ញា​ដូចម្តេច ប្រាជ្ញា​ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​ការ​លះ​ក្នុង​ជរាមរណៈ ជា​អតីត អនាគត បច្ចុប្បន្ន ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​បញ្ញា​ដូចម្តេច។ ប្រាជ្ញា​ជា​គ្រឿង​ពិចារណា​ឃើញ ថា​មិន​ទៀង ក្នុង​ជរាមរណៈ ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​ជវន​ប្ប​ញ្ញា ប្រាជ្ញា​ជា​គ្រឿង​ពិចារណា​ឃើញ ថា​មិន​ទៀង​ក្នុង​ជរាមរណៈ ជា​អតីត អនាគត បច្ចុប្បន្ន ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​ជវន​ប្ប​ញ្ញា។បេ។ នេះឯង ហា​សប្ប​ញ្ញា​នោះ ដែល​តែង​មាន​បដិសម្ភិទា​ទាំង ៤ ជា​ធម្មជាតិ​ដែល​បុគ្គល​ចាក់ធ្លុះ​ហើយ ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ពាល់ត្រូវ​ហើយ ដោយសារ​ប្រាជ្ញា។
 [១៣៣] ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌​ទាំង ៤ នេះ ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​ប្រព្រឹត្តទៅ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សោតាបត្តិផល ធម៌​ទាំង ៤ តើ​ដូចម្តេច​ខ្លះ គឺ​ការ​គប់​រក​សប្បុរស ១ ការ​ស្តាប់​ព្រះ​សទ្ធម្ម ១ ការ​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​ឧបាយ​នៃ​ប្រាជ្ញា ១ ការប្រតិបត្តិ​នូវ​ធម៌​ដ៏​សមគួរ​តាម​ធម៌ ១ ម្នាល​ភិក្ខុ​ទាំងឡាយ នេះឯង​ធម៌​ទាំង ៤ ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​ប្រព្រឹត្តទៅ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សោតាបត្តិផល។
ថយ | ទំព័រទី ២២៩ | បន្ទាប់
ID: 637641161002771750
ទៅកាន់ទំព័រ៖