ព្រះត្រៃបិដក ភាគ ៧១
ពាក្យថា ប្រព្រឹត្តទៅដើម្បីលូតលាស់ប្រាជ្ញា តើការលូតលាស់ប្រាជ្ញាដូចម្តេច។ ប្រាជ្ញារបស់សេក្ខបុគ្គល ៧ ពួក និងរបស់កល្យាណបុថុជ្ជន រមែងលូតលាស់ ប្រាជ្ញារបស់ព្រះអរហន្ត រមែងលូតលាស់ នេះឯងការលូតលាស់ប្រាជ្ញា ក្នុងពាក្យថា ប្រព្រឹត្តទៅដើម្បីសេចក្តីលូតលាស់ប្រាជ្ញា។
ពាក្យថា ប្រព្រឹត្តទៅដើម្បីភាពធំទូលាយនៃប្រាជ្ញា តើភាពធំទូលាយនៃប្រាជ្ញា ដូចម្តេច។ ប្រាជ្ញារបស់សេក្ខបុគ្គល ៧ ពួក និងរបស់កល្យាណបុថុជ្ជន រមែងដល់នូវភាពធំទូលាយ ប្រាជ្ញារបស់ព្រះអរហន្ត ក៏ដល់នូវភាពធំទូលាយ នេះឯងភាពធំទូលាយនៃប្រាជ្ញា ក្នុងពាក្យថា ប្រព្រឹត្តទៅដើម្បីភាពធំទូលាយនៃប្រាជ្ញា។
[១៣៦] ពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃប្រាជ្ញាជាធំ តើប្រាជ្ញាជាធំ ដូចម្តេច។ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់យកនូវអត្ថជាធំ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់ យកនូវធម៌ជាធំ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់យកនូវនិរុត្តិជាធំ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់យកនូវបដិភាណជាធំ
ID: 637641162433709228
ទៅកាន់ទំព័រ៖