ព្រះត្រៃបិដក ភាគ ៧១
ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់យកនូវសីលក្ខន្ធជាធំ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់យកនូវសមាធិក្ខន្ធជាធំ ឈ្មោះថា ប្រាជ្ញាជាធំ ព្រោះកំណត់យកនូវបញ្ញាខន្ធជាធំ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់យកនូវវិមុត្តិក្ខន្ធជាធំ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់យកនូវវិមុត្តិញ្ញាណទស្សនក្ខន្ធជាធំ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់យកនូវឋានាឋានៈជាធំ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់យកនូវវិហារសមាបត្តិជាធំ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់យកនូវអរិយសច្ចជាធំ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់យកនូវសតិប្បដ្ឋានជាធំ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់យកនូវសម្មប្បធានជាធំ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់យកនូវឥទ្ធិបាទជាធំ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់យកនូវឥន្រ្ទិយជាធំ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់យកនូវពលៈជាធំ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់យកនូវពោជ្ឈង្គជាធំ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់យកនូវអរិយមគ្គជាធំ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់យកនូវសាមញ្ញផលជាធំ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់យកនូវអភិញ្ញាជាធំ ឈ្មោះថាប្រាជ្ញាជាធំ ព្រោះកំណត់យកនូវព្រះនិព្វាន ដែលមានអត្ថដ៏ឧត្តមជាធំ នេះឯង ប្រាជ្ញាជាធំ ក្នុងពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃប្រាជ្ញាជាធំ។
ID: 637641162740740863
ទៅកាន់ទំព័រ៖