ព្រះត្រៃបិដក ភាគ ៧១

 [១៣៧] ពាក្យ​ថា ប្រព្រឹត្តទៅ​ដើម្បី​ភាព​នៃ​បញ្ញា​ដ៏​ក្រាស់ តើ​បញ្ញា​ដ៏​ក្រាស់ ដូចម្តេច។ ឈ្មោះថា​បញ្ញា​ដ៏​ក្រាស់ ព្រោះ​ញាណ​ប្រព្រឹត្តទៅ​ក្នុង​ខន្ធ​ផ្សេង ៗ ដ៏​ក្រាស់ ឈ្មោះថា​បញ្ញា​ដ៏​ក្រាស់ ព្រោះ​ញាណ​ប្រព្រឹត្តទៅ​ក្នុង​ធា​តុ​ផ្សេងៗ ដ៏​ក្រាស់ ឈ្មោះថា បញ្ញា​ដ៏​ក្រាស់ ព្រោះ​ញាណ​ប្រព្រឹត្តទៅ​ក្នុង​អាយតនៈ​ផ្សេង ៗ ដ៏​ក្រាស់ ឈ្មោះថា បញ្ញា​ដ៏​ក្រាស់ ព្រោះ​ញាណ​ប្រព្រឹត្តទៅ​ក្នុង​បដិច្ចសមុប្បាទ​ផ្សេង ៗ ដ៏​ក្រាស់ ឈ្មោះ ថា​បញ្ញា​ដ៏​ក្រាស់ ព្រោះ​ញាណ​ប្រព្រឹត្តទៅ​ក្នុង​ធម៌​ដ៏​សូន្យ និង​ធម៌​ដែល​បណ្ឌិត​គប្បី​បាន ផ្សេង ៗ ដ៏​ក្រាស់ ឈ្មោះថា​បញ្ញា​ដ៏​ក្រាស់ ព្រោះ​ញាណ​ប្រព្រឹត្តទៅ​ក្នុង​អត្ថ​ផ្សេង ៗ ដ៏​ក្រាស់ ឈ្មោះថា​បញ្ញា​ដ៏​ក្រាស់ ព្រោះ​ញាណ​ប្រព្រឹត្តទៅ​ក្នុង​ធម៌​ផ្សេង ៗ ដ៏​ក្រាស់ ឈ្មោះថា​បញ្ញា​ដ៏​ក្រាស់ ព្រោះ​ញាណ​ប្រព្រឹត្តទៅ​ក្នុង​និរុត្តិ​ផ្សេង ៗ ដ៏​ក្រាស់ ឈ្មោះថា បញ្ញា​ដ៏​ក្រាស់ ព្រោះ​ញាណ​ប្រព្រឹត្តទៅ​ក្នុង​បដិភាណ​ផ្សេង ៗ ដ៏​ក្រាស់ ឈ្មោះថា បញ្ញា​ដ៏​ក្រាស់ ព្រោះ​ញាណ​ប្រព្រឹត្តទៅ​ក្នុង​សីលក្ខន្ធ​ផ្សេង ៗ ដ៏​ក្រាស់ ឈ្មោះថា​បញ្ញា​ដ៏​ក្រាស់ ព្រោះ​ញាណ​ប្រព្រឹត្តទៅ​ក្នុង​សមា​ធិ​ក្ខន្ធ ផ្សេង ៗ ដ៏​ក្រាស់ ឈ្មោះថា​បញ្ញា​ដ៏​ក្រាស់ ព្រោះ​ញាណ​ប្រព្រឹត្តទៅ​ក្នុង​បញ្ញា​ខន្ធ​ផេ្សង ៗ ដ៏​ក្រាស់ ឈ្មោះថា​បញ្ញា​ដ៏​ក្រាស់ ព្រោះ​ញាណ​ប្រព្រឹត្តទៅ​ក្នុង​វិ​មុ​ត្តិ​ក្ខន្ធ​ផ្សេង ៗ ដ៏​ក្រាស់
ថយ | ទំព័រទី ២៣៤ | បន្ទាប់
ID: 637641162976678014
ទៅកាន់ទំព័រ៖