ព្រះត្រៃបិដក ភាគ ៧១
ឈ្មោះថាបញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅ ក្នុងវិមុត្តិញ្ញាណទស្សនក្ខន្ធផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថាបញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងហេតុ និងមិនមែនហេតុផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថាបញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងវិហារសមាបត្តិផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថាបញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងអរិយសច្ចផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថា បញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងសតិប្បដ្ឋានផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថាបញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងសម្មប្បធានផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថាបញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងឥទ្ធិបាទផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថាបញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងឥន្រ្ទិយផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថាបញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងពលៈផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថាបញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងពោជ្ឈង្គផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថាបញ្ញាដ៏ក្រាស់ ព្រោះ ញាណប្រព្រឹត្តទៅ ក្នុងអរិយមគ្គផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថាបញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងសាមញ្ញផលផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថា បញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅក្នុងអភិញ្ញាផ្សេង ៗ ដ៏ក្រាស់ ឈ្មោះថាបញ្ញាដ៏ក្រាស់ ព្រោះញាណប្រព្រឹត្តទៅ ក្នុងប្រយោជន៍ដ៏ក្រៃលែង គឺព្រះនិព្វាន កន្លងនូវធម៌ដែលទួទៅដល់បុថុជ្ជន នេះឯង បញ្ញាដ៏ក្រាស់ ក្នុងពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃបញ្ញាដ៏ក្រាស់។
ID: 637641163254334137
ទៅកាន់ទំព័រ៖