ព្រះត្រៃបិដក ភាគ ៧១
ឈ្មោះថាបញ្ញាដ៏ទូលាយ ព្រោះកំណត់យកនូវឥន្រ្ទិយដ៏ទូលាយ ឈ្មោះថាបញ្ញាដ៏ទូលាយ ព្រោះកំណត់យកនូវពលៈដ៏ទូលាយ ឈ្មោះថាបញ្ញាដ៏ទូលាយ ព្រោះកំណត់យកនូវពោជ្ឈង្គៈដ៏ទូលាយ ឈ្មោះថាបញ្ញាដ៏ទូលាយ ព្រោះកំណត់យកនូវអរិយមគ្គដ៏ទូលាយ ឈ្មោះថាបញ្ញាដ៏ទូលាយ ព្រោះកំណត់យកនូវសាមញ្ញផលដ៏ទូលាយ ឈ្មោះថាបញ្ញាដ៏ទូលាយ ព្រោះកំណត់យកនូវអភិញ្ញាដ៏ទូលាយ ឈ្មោះថាបញ្ញាដ៏ទូលាយ ព្រោះកំណត់យកនូវប្រយោជន៍ដ៏ក្រៃលែង គឺនិព្វានដ៏ទូលាយ នេះឯងបញ្ញាដ៏ទូលាយ ក្នុងពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃបញ្ញាដ៏ទូលាយ។
[១៣៩] ពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃបញ្ញាដ៏ជ្រាលជ្រៅ តើបញ្ញាដ៏ជ្រាលជ្រៅ ដូចម្តេច។ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុងខន្ធដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុងធាតុដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុងអាយតនៈដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុងបដិច្ចសមុប្បាទដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុងធម៌ដ៏សូន្យ និងធម៌គឺបណ្ឌិតគប្បីបានដ៏ជ្រាលជ្រៅ
ID: 637641163731990527
ទៅកាន់ទំព័រ៖