ព្រះត្រៃបិដក ភាគ ៧១
ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុងអត្ថដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុងធម៌ដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុងនិរុត្តិដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុងបដិភាណដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុងសីលក្ខន្ធដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុងសមាធិក្ខន្ធដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុងបញ្ញាខន្ធដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុងវិមុត្តិក្ខន្ធដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុងវិមុត្តិញ្ញាណទស្សនក្ខន្ធដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុងហេតុ និងមិនមែនហេតុដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុងវិហារសមាបត្តិដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុងអរិយសច្ចដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុងសតិប្បដ្ឋានដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ ព្រោះញាណប្រព្រឹត្តទៅក្នុងសម្មប្បធានដ៏ជ្រាលជ្រៅ ឈ្មោះថាបញ្ញាដ៏ជ្រាលជ្រៅ
ID: 637641163945428012
ទៅកាន់ទំព័រ៖