ព្រះត្រៃបិដក ភាគ ៧១

ព្រោះ​ញាណ​ប្រព្រឹត្តទៅ​ក្នុង​ឥទ្ធិបាទ​ដ៏​ជ្រាលជ្រៅ ឈ្មោះថា​បញ្ញា​ដ៏​ជ្រាលជ្រៅ ព្រោះ​ញាណ​ប្រព្រឹត្តទៅ​ក្នុង​ឥន្រ្ទិយ​ដ៏​ជ្រាលជ្រៅ ឈ្មោះថា​បញ្ញា​ដ៏​ជ្រាលជ្រៅ ព្រោះ​ញាណ​ប្រព្រឹត្តទៅ​ក្នុង​ពលៈ​ដ៏​ជ្រាលជ្រៅ ឈ្មោះថា​បញ្ញា​ដ៏​ជ្រាលជ្រៅ ព្រោះ​ញាណ​ប្រព្រឹត្តទៅ​ក្នុង​ពោជ្ឈង្គ​ដ៏​ជ្រាលជ្រៅ ឈ្មោះថា​បញ្ញា​ដ៏​ជ្រាលជ្រៅ ព្រោះ​ញាណ​ប្រព្រឹត្តទៅ​ក្នុង​អរិយមគ្គ​ដ៏​ជ្រាលជ្រៅ ឈ្មោះថា​បញ្ញា​ដ៏​ជ្រាលជ្រៅ ព្រោះ​ញាណ​ប្រព្រឹត្តទៅ​ក្នុង​សាមញ្ញ​ផល​ដ៏​ជ្រាលជ្រៅ ឈ្មោះថា​បញ្ញា​ដ៏​ជ្រាលជ្រៅ ព្រោះ​ញាណ​ប្រព្រឹត្តទៅ​ក្នុង​អភិញ្ញា​ដ៏​ជ្រាលជ្រៅ ឈ្មោះថា​បញ្ញា​ដ៏​ជ្រាលជ្រៅ ព្រោះ​ញាណ​ប្រព្រឹត្តទៅ​ក្នុង​ប្រយោជន៍​ដ៏​ក្រៃលែង គឺ​និព្វាន​ដ៏​ជ្រាលជ្រៅ នេះឯង​បញ្ញា​ដ៏​ជ្រាលជ្រៅ ក្នុង​ពាក្យ​ថា ប្រព្រឹត្តទៅ​ដើម្បី​ភាព​នៃ​បញ្ញា​ដ៏​ជ្រាលជ្រៅ។
 [១៤០] ពាក្យ​ថា ប្រព្រឹត្តទៅ​ដើម្បី​ភាព​នៃ​បញ្ញា​មិន​ជិត តើ​បញ្ញា​មិន​ជិត ដូចម្តេច។ បុគ្គល​ណា​ចាក់ធ្លុះ ធ្វើឲ្យ​ជាក់ច្បាស់ ពាល់ត្រូវ​ហើយ​នូវ​អត្ថប្បដិសម្ភិទា ព្រោះ​ការកំណត់​នូវ​អត្ថ​ដោយសារ​ប្រាជ្ញា ចាក់ធ្លុះ ធ្វើឲ្យ​ជាក់ច្បាស់ ពាល់ត្រូវ​ហើយ​នូវ​ធម្មប្បដិ​សម្ភិទា ព្រោះ​ការកំណត់​នូវ​ធម៌​ដោយសារ​ប្រាជ្ញា
ថយ | ទំព័រទី ២៣៩ | បន្ទាប់
ID: 637641164253084205
ទៅកាន់ទំព័រ៖