ព្រះត្រៃបិដក ភាគ ៧១

 សំនួរ​ត្រង់​ពាក្យ​ថា កាល​ភិក្ខុ​នោះ សេព ចំរើន ធើ្វ​ឲ្យ​ច្រើន​នូវ​មគ្គ​នោះ ភិក្ខុ​នោះ ក៏​លះ​សញ្ញោជនៈ​ទាំងឡាយ អនុស័យ​ទាំងឡាយ​ក៏​វិនាស តើ​ភិក្ខុ​លះ​សញ្ញោជនៈ​ទាំងឡាយ អនុស័យ​ទាំងឡាយ​ក៏​វិនាស​ដូចម្តេច​ខ្លះ។
 ភិក្ខុ​លះ​សញ្ញោជនៈ ៣ នេះ គឺ សក្កា​យទិដ្ឋិ វិចិកិច្ឆា សីលព្វត​បរាមាស ដោយ​សោតាបត្តិ​មគ្គ អនុស័យ ២ នេះ គឺ ទិ​ដ្ឋានុ​ស័យ វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក៏​វិនាស។
 ភិក្ខុ​លះ​សញ្ញោជនៈ ២ នេះ គឺ​កាមរាគ​សញ្ញោជនៈ បដិឃ​សញ្ញោជនៈ ដ៏​គ្រោតគ្រាត ដោយ​សកទាគាមិមគ្គ អនុស័យ ២ នេះ គឺ កាមរាគានុស័យ បដិ​ឃានុ​ស័យ ដ៏​គ្រោតគ្រាត ក៏​វិនាស។
 ភិក្ខុ​លះ​សញ្ញោជនៈ ២ នេះ គឺ កាមរាគ​សញ្ញោជនៈ បដិឃ​សញ្ញោជនៈ​ដ៏​ល្អិត ដោយ​អនាគាមិមគ្គ អនុស័យ ២ នេះ គឺ​កាមរាគានុស័យ បដិ​ឃានុ​ស័យៈ​ដ៏​ល្អិត ក៏​វិនាស។
ថយ | ទំព័រទី ២៤ | បន្ទាប់
ID: 637640331616545787
ទៅកាន់ទំព័រ៖