ព្រះត្រៃបិដក ភាគ ៧១
ចាក់ធ្លុះ ធ្វើឲ្យជាក់ច្បាស់ ពាល់ត្រូវហើយនូវនិរុត្តិប្បដិសម្ភិទា ព្រោះការកំណត់នូវនិរុត្តិដោយសារប្រាជ្ញា ចាក់ធ្លុះ ធ្វើឲ្យជាក់ច្បាស់ ពាល់ត្រូវហើយនូវបដិភាណប្បដិសម្ភិទា ព្រោះការកំណត់នូវបដិភាណដោយសារប្រាជ្ញា បុគ្គលដទៃណាមួយមិនអាចដើម្បីយល់ច្បាស់ក្នុងអត្ថផង ធម៌ផង និរុត្តិផង បដិភាណផង របស់បុគ្គលនោះឡើយ មួយទៀត បុគ្គលដទៃនោះ គេមិនគួរបំភ្លឺឲ្យយល់បានទេ ហេតុនោះ ឈ្មោះថាបញ្ញាមិនជិត។ (មែនពិត) ប្រាជ្ញារបស់កល្យាណបុថុជ្ជន ឆ្ងាយ ឆ្ងាយកន្លង ឆ្ងាយដាច់ស្រយាល មិនជិត មិននៅក្បែរនឹងប្រាជ្ញារបស់អដ្ឋមកបុគ្គលឡើយ អដ្ឋមកបុគ្គល ឈ្មោះថាអ្នកមានបញ្ញាមិនជិត បើប្រៀបធៀបនឹងកល្យាណបុថុជ្ជន ឯប្រាជ្ញារបស់អដ្ឋមកបុគ្គលឆ្ងាយ ឆ្ងាយកន្លង ឆ្ងាយដាច់ស្រយាល មិនជិត មិននៅក្បែរនឹងប្រាជ្ញារបស់សោតាបន្នបុគ្គលឡើយ សោតាបន្នបុគ្គល ឈ្មោះថាអ្នកមានបញ្ញាមិនជិត បើប្រៀបធៀបនឹងអដ្ឋមកបុគ្គល ឯប្រាជ្ញារបស់សោតាបន្នបុគ្គលឆ្ងាយ ឆ្ងាយកន្លង ឆ្ងាយដាច់ស្រយាល មិនជិត មិននៅក្បែរនឹងប្រាជ្ញារបស់សកទាគាមិបុគ្គលឡើយ សកទាគាមិបុគ្គល ឈ្មោះថាអ្នកមានបញ្ញាមិនជិត បើប្រៀបធៀបនឹងសោតាបន្នបុគ្គល ឯប្រាជ្ញារបស់សកទាគាមិបុគ្គលឆ្ងាយ ឆ្ងាយកន្លង ឆ្ងាយដាច់ស្រយាល មិនជិត មិននៅក្បែរ
ID: 637641164603084263
ទៅកាន់ទំព័រ៖