ព្រះត្រៃបិដក ភាគ ៧១

ញាណ​មិន​ប្រព្រឹត្ត​កន្លង​នូវ​ហេតុ​ដែល​ត្រូវ​ដឹង ទាំង​គន្លង​នៃ​ហេតុ​ដែល​ត្រូវ​ដឹង ក៏​មិន​កន្លង​នូវ​ញាណ ធម៌​ទាំងនោះ ឋិតនៅ​ក្នុង​ទីបំផុត​នៃ​គ្នា​និង​គ្នា បាត​ស្មុគ្រ​ទាំងពីរ​ខាង ដែល​ជិ​តសិ្នទ្ធ​ល្អ បាត​ស្មុគ្រ​ខាងក្រោម មិន​ប្រព្រឹត្ត​កន្លង​បាត​ស្មុគ្រ​ខាងលើ បាត​ស្មុគ្រ​ខាងលើ មិន​ប្រព្រឹត្ត​កន្លង​នូវ​បាត​ស្មុគ្រ​ខាងក្រោម បាត​ស្មុគ្រ​ទាំងនោះ ឋិតនៅ​ត្រឹម​ទីបំផុត​នៃ​គ្នា​និង​គ្នា យ៉ាងណាមិញ របស់​ដែល​ត្រូវ​ដឹង និង​ញាណ​នៃ​ព្រះពុទ្ធ​ដ៏​មានជោគ ឋិតនៅ​ត្រឹម​ទីបំផុត​នៃ​គ្នា​និង​គ្នា ដ៏​យ៉ាងនោះ​ដែរ គឺ​របស់​ដែល​ត្រូវ​ដឹង មានកំណត់​ត្រឹមណា ញាណ​ក៏​មានកំណត់​ត្រឹមនោះ ញាណ​មានកំណត់​ត្រឹមណា របស់​ដែល​ត្រូវ​ដឹង ក៏​មានកំណត់​ត្រឹមនោះ ញាណ​មាន​របស់​ដែល​ត្រូវ​ដឹង​ជាទីបំផុត របស់​ដែល​ត្រូវ​ដឹង ក៏​មាន​ញាណ​ជាទីបំផុត ញាណ​មិន​ប្រព្រឹត្ត​កន្លង​នូវ​របស់​ដែល​ត្រូវ​ដឹង គន្លង​ដែល​ត្រូវ​ដឹង​ក៏​មិន​កន្លង​នូវ​ញាណ ធម៌​ទាំងនោះ ឋិតនៅ​ត្រឹម​ទីបំផុត​នៃ​គ្នា​និង​គ្នា។ ញាណ​របស់​ព្រះពុទ្ធ ប្រព្រឹត្តទៅ​ក្នុង​ធម៌​ទាំងអស់ គឺ​ធម៌​ទាំងអស់​ជាប់​ចំពោះ​ដោយ​ការ​នឹក ជាប់​ចំពោះ​ដោយ​បំណង ជាប់​ចំពោះ​ដោយ​ការ​ធ្វើ​ទុក​ក្នុងចិត្ត ជាប់​ចំពោះ​ដោយ​ចិ​ត្តុ​ប្បា​ទ របស់​ព្រះពុទ្ធ​មានជោគ។ ញាណ​របស់​ព្រះពុទ្ធ ប្រព្រឹត្តទៅ​ក្នុង​សត្វ​ទាំងអស់ គឺ ព្រះពុទ្ធ​ទ្រង់​ជ្រាប​នូវ​អាសយ​ធម៌
ថយ | ទំព័រទី ២៤៤ | បន្ទាប់
ID: 637641165487146818
ទៅកាន់ទំព័រ៖