ព្រះត្រៃបិដក ភាគ ៧១
ពុទ្ធញ្ញាណ ផ្សាយទៅរហ័សណាស់ កន្លងបញ្ញានៃទេវតា និងមនុស្សទាំងឡាយ ពួកជនណា ជាខត្តិយបណ្ឌិត ញ្រហ្មណបណ្ឌិត គហបតិបណ្ឌិត ឬសមណបណ្ឌិត មានប្រាជ្ញាល្អិត ស្គាល់បរប្បវាទ ដូចនាយខ្មាន់ធ្នូរអ្នកបាញ់នូវរោម ពួកជនទាំងនោះ ប្រព្រឹត្តហាក់ដូចជាទំលាយនូវទិដ្ឋិ (របស់ជនដទៃ) ដោយប្រាជ្ញា (របស់ខ្លួន) ពួកជនទាំងនោះឯង បានចងក្រងនូវប្រស្នា ហើយចូលទៅគាល់ព្រះតថាគត ហើយសួរនូវអាថ៌ដែលគេលាក់ផង ដែលកំបាំងផង ប្រស្នាទាំងនោះ ព្រះមានព្រះភាគបានសំដែង ដោះស្រាយហើយផង ជាប្រស្នាមានហេតុដែលព្រះអង្គអធិប្បាយហើយផង ជាប្រស្នាដែលព្រះអង្គ លើកបង្ហាញហើយផង ពួកជនទាំងនោះបានសម្រេច (សម្បត្តិជាសាវ័ក ឬជាឧបាសក ដោយការដោះស្រាយ) របស់ព្រះមានព្រះភាគ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់រុងរឿងក្រៃលែងក្នុងទីនោះដោយប្រាជ្ញា ហេតុនោះ ព្រះមានជោគ ទ្រង់ប្រសើរលើស ឈ្មោះថាទ្រង់មានបញ្ញាមិនជិត។ នេះឯងបញ្ញាមិនជិត ក្នុងពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃបញ្ញាមិនជិត។
[១៤១] ពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃបញ្ញាដូចផែនដី តើបញ្ញាដូចផែនដី ដូចមេ្តច។ ឈ្មោះថាបញ្ញាដូចផែនដី ព្រោះគ្របសង្កត់នូវរាគៈ ឈ្មោះថាបញ្ញាដូចផែនដី ព្រោះគ្របសង្កត់ហើយ (នូវរាគៈ)
ID: 637641166059334916
ទៅកាន់ទំព័រ៖