ព្រះត្រៃបិដក ភាគ ៧១

ឈ្មោះថា​បញ្ញា​ដូច​ផែនដី ព្រោះ​គ្រប​សង្កត់​នូវ​ទោសៈ ឈ្មោះថា​បញ្ញា​ដូច​ផែនដី ព្រោះ​គ្រប​សង្កត់​ហើយ​នូវ​ទោសៈ ឈ្មោះថា​បញ្ញា​ដូច​ផែនដី ព្រោះ​គ្រប​សង្កត់​នូវ​មោហៈ ឈ្មោះថា​បញ្ញា​ដូច​ផែនដី ព្រោះ​គ្រប​សង្កត់​ហើយ (នូវ​មោហៈ) ឈ្មោះថា​បញ្ញា​ដូច​ផែនដី ព្រោះ​គ្រប​សង្កត់​នូវ​ក្រោធ។បេ។ នូវ​ការ​ចងគំនុំ ការ​លុបគុណ​គេ ការ​វាយឫក​ស្មើ ឫស្យា កំណាញ់ មាយា ការ​អួតអាង ការ​រឹងត្អឹង ការ​ប្រណាំងប្រជែង ការ​ប្រកាន់ ការ​មើលងាយ ការ​ស្រវឹង ការ​ធ្វេសប្រហែស កិលេស​ទាំងអស់ ទុច្ចរិត​ទាំងអស់ អភិសង្ខារ​ទាំងអស់។បេ។ នូវ​ភវ​គាមិ​កម្ម​ទាំងអស់ ឈ្មោះថា​បញ្ញា​ដូច​ផែនដី ព្រោះ​គ្រប​សង្កត់​ហើយ ឈ្មោះថា​បញ្ញា​ដូច​ផែនដី ព្រោះ​រាគៈ​ជាស​ត្រូវ ប្រាជ្ញា​ជា​គ្រឿង​ញាំញី​នូវ​រាគៈ​ជាស​ត្រូវ​នោះ ឈ្មោះថា បញ្ញា​ដូច​ផែនដី ព្រោះ​ទោសៈ​ជាស​ត្រូវ ប្រាជ្ញា​ជា​គ្រឿង​ញាំញី​នូវ​ទោសៈ​ជាស​ត្រូវ​នោះ ឈ្មោះថា បញ្ញា​ដូច​ផែនដី ព្រោះ​មោហៈ​ជាស​ត្រូវ ប្រាជ្ញា​ជា​គ្រឿង​ញាំញី​នូវ​មោហៈ​ជាស​ត្រូវ​នោះ ឈ្មោះថា បញ្ញា​ដូច​ផែនដី ព្រោះ​ក្រោធ។បេ។ ឧបនាហៈ មក្ខៈ បឡា​សៈ ឥស្សា មច្ឆរិយៈ មាយា សា​ថេយ្យៈ ថម្ភៈ សា​រម្ភៈ មានះ អតិមានះ មទៈ បមា​ទៈ កិលេស​ទាំងអស់ ទុច្ចរិត​ទាំងអស់ សង្ខារ​ទាំងអស់។បេ។
ថយ | ទំព័រទី ២៤៧ | បន្ទាប់
ID: 637641166278084248
ទៅកាន់ទំព័រ៖