ព្រះត្រៃបិដក ភាគ ៧១
ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះញុំាងការប្រកបរឿយ ៗ ក្នុងសេចក្តីភ្ញាក់រលឹក ឲ្យពេញលេញឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះញុំាងសីលក្ខន្ធ ឲ្យពេញលេញឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះញុំាងសមាធិក្ខន្ធឲ្យពេញលេញឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះញុំាងបញ្ញាខន្ធឲ្យពេញលេញឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះញុំាងវិមុត្តិក្ខន្ធឲ្យពេញលេញឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះញុំាងវិមុត្តិញាណទស្សនក្ខន្ធឲ្យពេញលេញឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះចាក់ធ្លុះនូវហេតុ និងមិនមែនហេតុឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះញុំាងវិហារសមាបត្តិឲ្យពេញលេញឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះចាក់ធ្លុះនូវអរិយសច្ចឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះញុំាងសតិប្បដ្ឋានឲ្យចម្រើនឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះញុំាងសម្មប្បធានឲ្យចម្រើនឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះញុំាងឥទ្ធិបាទឲ្យចម្រើនឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះញុំាងឥន្ទ្រិយឲ្យចម្រើនឆាប់ ៗ ឈ្មោះថាបញ្ញាដ៏ឆាប់ ព្រោះញុំាងពលៈឲ្យចម្រើនឆាប់ ៗ ឈ្មោះថា បញ្ញាដ៏ឆាប់ ព្រោះញុំាងពោជ្ឈង្គឲ្យចម្រើនឆាប់ ៗ
ID: 637641167148396680
ទៅកាន់ទំព័រ៖