ព្រះត្រៃបិដក ភាគ ៧១

ឈ្មោះថា​បញ្ញា​រហ័ស ព្រោះ​ចាក់ធ្លុះ​នូវ​អរិយសច្ច​រហ័ស ៗ ឈ្មោះថា បញ្ញា​រហ័ស ព្រោះ​ញុំាង​សតិ​ប្ប​ដ្ឋាន​ឲ្យ​ចម្រើន​រហ័ស ៗ ឈ្មោះថា​បញ្ញា​រហ័ស ព្រោះ​ញុំាង​សម្ម​ប្ប​ធាន​ឲ្យ​ចម្រើន​រហ័ស ៗ ឈ្មោះថា​បញ្ញា​រហ័ស ព្រោះ​ញុំាង​ឥទ្ធិបាទ​ឲ្យ​ចម្រើន​រហ័ស ៗ ឈ្មោះថា​បញ្ញា​រហ័ស ព្រោះ​ញុំាង​ឥន្រ្ទិយ​ឲ្យ​ចម្រើន​រហ័ស ៗ ឈ្មោះថា​បញ្ញា​រហ័ស ព្រោះ​ញុំាង​ពលៈ​ឲ្យ​ចម្រើន​រហ័ស ៗ ឈ្មោះថា​បញ្ញា​រហ័ស ព្រោះ​ញុំាង​ពោជ្ឈង្គ​ឲ្យ​ចម្រើន​រហ័ស ៗ ឈ្មោះថា​បញ្ញា​រហ័ស ព្រោះ​ញុំាង​អរិយមគ្គ​ឲ្យ​ចម្រើន​រហ័ស ៗ ឈ្មោះថា​បញ្ញា​រហ័ស ព្រោះ​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សាមញ្ញ​ផល​រហ័ស ៗ ឈ្មោះថា​បញ្ញា​រហ័ស ព្រោះ​ចាក់ធ្លុះ​នូវ​អភិញ្ញា​រហ័ស ៗ ឈ្មោះថា​បញ្ញ​រហ័ស ព្រោះ​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ប្រយោជន៍​ដ៏​ក្រៃលែង គឺ​ព្រះ​និ​ព្វា​នរ​ហ័សៗ។ នេះឯង បញ្ញា​រហ័ស ក្នុង​ពាក្យ​ថា ប្រព្រឹត្តទៅ​ដើម្បី​ភាព​នៃ​ប្រាជ្ញា​រហ័ស។
 [១៤៥] ពាក្យ​ថា ប្រព្រឹត្តទៅ​ដើម្បី​ភាព​នៃ​បញ្ញា​នាំឲ្យ​រីករាយ តើ​បញ្ញា​នាំឲ្យ​រីករាយ ដូចម្តេច។ ឈ្មោះថា​បញ្ញា​នាំឲ្យ​រីករាយ ព្រោះ​បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ច្រើន​ដោយ​សេចក្តី​រីករាយ ច្រើន​ដោយ​សេចក្តី​ស្រស់ស្រាយ ច្រើន​ដោយ​សេចក្តី​ត្រេកអរ ច្រើន​ដោយ​សេចក្តី​ស្រួលចិត្ត រមែង​ញុំាង​សីល​ឲ្យ​ពេញលេញ ឈ្មោះថា បញ្ញា​នាំឲ្យ​រីករាយ ព្រោះ​បុគ្គល​អ្នក​ច្រើន​ដោយ​សេចក្តី​រីករាយ ច្រើន​ដោយ​សេចក្តី​ស្រស់ស្រាយ ច្រើន​ដោយ​សេចក្តី​ត្រេកអរ ច្រើន​ដោយ​សេចក្តី​ស្រួលចិត្ត
ថយ | ទំព័រទី ២៥២ | បន្ទាប់
ID: 637641167758709622
ទៅកាន់ទំព័រ៖