ព្រះត្រៃបិដក ភាគ ៧១
រមែងញុំាងឥន្ទ្រិយសំវរៈឲ្យពេញលេញ ឈ្មោះថាបញ្ញានាំឲ្យរីករាយ ព្រោះបុគ្គលអ្នកច្រើនដោយសេចក្តីរីករាយ ច្រើនដោយសេចក្តីស្រស់ស្រាយ ច្រើនដោយការត្រេកអរ ច្រើនដោយការស្រួលចិត្ត រមែងញុំាងសេចក្តីដឹងប្រមាណក្នុងភោជនឲ្យពេញលេញ ឈ្មោះថាបញ្ញានាំឲ្យរីករាយ ព្រោះបុគ្គលអ្នកច្រើនដោយសេចក្តីរីករាយ ច្រើនដោយសេចក្តីស្រស់ស្រាយ ច្រើនដោយសេចក្តីត្រេកអរ ច្រើនដោយសេចក្តីស្រួលចិត្ត រមែងញុំាងសេចក្តីប្រកបរឿយ ៗ ក្នុងសេចក្តីភ្ញាក់រលឹកឲ្យពេញលេញ ឈ្មោះថា បញ្ញានាំឲ្យរីករាយ ព្រោះបុគ្គលអ្នកច្រើនដោយការរីករាយ ច្រើនដោយការស្រស់ស្រាយ ច្រើនដោយការត្រេកអរ ច្រើនដោយការស្រួលចិត្ត រមែងញុំាងសីលក្ខន្ធ។បេ។ សមាធិក្ខន្ធ បញ្ញាខន្ធ វិមុត្តិក្ខន្ធ វិមុត្តិញ្ញាណទស្សនក្ខន្ធឲ្យពេញលេញ ឈ្មោះថាបញ្ញានាំឲ្យរីករាយ ព្រោះចាក់ធ្លុះចំពោះនូវហេតុ និងមិនមែនហេតុ ព្រោះញុំាងវិហារសមាបត្តិ ឲ្យពេញលេញ ព្រោះចាក់ធ្លុះនូវអរិយសច្ច ព្រោះញុំាងសតិប្បដ្ឋានឲ្យចម្រើន
ID: 637641168002303019
ទៅកាន់ទំព័រ៖