ព្រះត្រៃបិដក ភាគ ៧១
ឈ្មោះថាបញ្ញាជាគ្រឿងស្ទុះទៅ ព្រោះស្ទុះទៅឆាប់ ថាមិនមែនជារបស់ខ្លួន ឈ្មោះថាបញ្ញាជាគ្រឿងស្ទុះទៅ ព្រោះវេទនាណាមួយ។បេ។ សញ្ញាណាមួយ សង្ខារទាំងឡាយណាមួយ វិញ្ញាណណាមួយ ជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី វិញ្ញាណណាមួយ ក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី បញ្ញាស្ទុះទៅឆាប់ កាន់វិញ្ញាណទាំងអស់ (នោះ) ថាមិនទៀង ឈ្មោះថាបញ្ញាជាគ្រឿងស្ទុះទៅ ព្រោះស្ទុះទៅឆាប់ ថាជាទុក្ខ ឈ្មោះថាបញ្ញាជាគ្រឿងស្ទុះទៅ ព្រោះស្ទុះទៅឆាប់ ថាមិនមែនជារបស់ខ្លួន ឈ្មោះថាបញ្ញាជាគ្រឿងស្ទុះទៅ ព្រោះស្ទុះទៅឆាប់ កាន់ចក្ខុ។បេ។ កាន់ជរាមរណៈ ជាអតីត អនាគត បច្ចុប្បន្ន ថាមិនទៀង ឈ្មោះថាបញ្ញាជាគ្រឿងស្ទុះទៅ ព្រោះស្ទុះទៅឆាប់ ថាជាទុក្ខ ឈ្មោះថាបញ្ញាជាគ្រឿងស្ទុះទៅ ព្រោះស្ទុះទៅឆាប់ ថាមិនមែនជារបស់ខ្លួន ឈ្មោះថាបញ្ញាជាគ្រឿងស្ទុះទៅ ព្រោះថ្លឹងពិចារណា អប់រំ ធ្វើឲ្យជាក់ច្បាស់ថា រូបជាអតីត អនាគត បច្ចុប្បន្ន ឈ្មោះថាមិនទៀង ដោយអត្ថថាអស់ទៅ ឈ្មោះថាជាទុក្ខ ដោយអត្ថថាជាភ័យ ឈ្មោះថាជាអនត្តា ដោយអត្ថថាគ្មានខ្លឹម ហើយស្ទុះទៅឆាប់ ក្នុងទីជាទីរលត់រូប គឺព្រះនិព្វាន ឈ្មោះថាបញ្ញាជាគ្រឿងស្ទុះទៅ ព្រោះថ្លឹង ពិចារណា អប់រំ ធ្វើឲ្យជាក់ច្បាស់ថា វេទនា សញ្ញា សង្ខារ វិញ្ញាណ ចក្ខុ។បេ។
ID: 637641168543084288
ទៅកាន់ទំព័រ៖