ព្រះត្រៃបិដក ភាគ ៧១
ជរាមរណៈ ជាអតីត អនាគត បច្ចុប្បន្ន ឈ្មោះថាមិនទៀង ដោយអត្ថថាអស់ទៅ ឈ្មោះថាជាទុក្ខ ដោយអត្ថថា ជាភ័យ ឈ្មោះថាជាអនត្តា ដោយអត្ថថាមិនមានខ្លឹម ហើយស្ទុះទៅឆាប់ ក្នុងទីជាទីរលត់នូវជរាមរណៈ គឺព្រះនិព្វាន ឈ្មោះថាបញ្ញាជាគ្រឿងស្ទុះទៅ ព្រោះថ្លឹង ពិចារណា អប់រំ ធ្វើឲ្យជាក់ច្បាស់ថា រូបជាអតីត អនាគត បច្ចុប្បន្ន ឈ្មោះថាមិនទៀង មានបច្ច័យតាក់តែង អាស្រ័យនូវបច្ច័យហើយកើតឡើង មានការអស់ទៅជាធម្មតា មានការវិនាសទៅជាធម្មតា មានការប្រាសចាករាគៈជាធម្មតា មានការរលត់ជាធម្មតា ហើយស្ទុះទៅឆាប់ក្នុងទីជាទីរលត់រូប គឺព្រះនិព្វាន ឈ្មោះថាបញ្ញាជាគ្រឿងស្ទុះទៅ ព្រោះថ្លឹង ពិចារណា អប់រំ ធ្វើឲ្យជាក់ច្បាស់ថា វេទនា សញ្ញា សង្ខារ វិញ្ញាណ ចក្ខុ។បេ។ ជរាមរណៈ ជាអតីត អនាគត បច្ចុប្បន្ន ឈ្មោះថាមិនទៀង មានបច្ច័យប្រជុំតាក់តែង អាស្រ័យនូវបច្ច័យហើយកើតឡើង មានការអស់ទៅជាធម្មតា មានការវិនាសទៅជាធម្មតា មានការប្រាសចាករាគៈជាធម្មតា មានការរលត់ជាធម្មតា ហើយស្ទុះឆាប់ក្នុងទីជាទីរលត់ជរាមរណៈ គឺព្រះនិព្វាន នេះឯង បញ្ញាជាគ្រឿងស្ទុះទៅ ក្នុងពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃបញ្ញាជាគ្រឿងស្ទុះទៅ។
ID: 637641168751990581
ទៅកាន់ទំព័រ៖