ព្រះត្រៃបិដក ភាគ ៧១
[១៤៧] ពាក្យថា ប្រព្រឹត្តទៅដើម្បីភាពនៃបញ្ញាដ៏មុត តើបញ្ញាដ៏មុត ដូចម្តេច។ ឈ្មោះថា បញ្ញាដ៏មុត ព្រោះទំលាយនូវកិលេសរហ័ស ឈ្មោះថាបញ្ញាដ៏មុត ព្រោះមិនទទួល លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាននូវកាមវិតក្កៈដែលកើតឡើងហើយ ឈ្មោះថាបញ្ញាដ៏មុត ព្រោះមិនទទួល លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាននូវព្យាបាទវិតក្កៈ ដែលកើតឡើងហើយ ឈ្មោះថាបញ្ញាដ៏មុត ព្រោះមិនទទួលនូវវិហឹសាវិតក្កៈ ដែលកើតឡើងហើយ។បេ។ ឈ្មោះថាបញ្ញាដ៏មុត ព្រោះមិនទទួល លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាននូវអកុសលធម៌ដ៏លាមកដែលកើតឡើងហើយ ឈ្មោះថាបញ្ញាដ៏មុត ព្រោះមិនទទួល លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាននូវរាគៈដែលកើតឡើងហើយ ឈ្មោះថាបញ្ញាដ៏មុត ព្រោះមិនទទួល លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាននូវទោសៈដែលកើតឡើងហើយ។បេ។ នូវមោហៈ ដែលកើតឡើងហើយ នូវសេចក្តីក្រោធដែលកើតឡើងហើយ នូវការចងសេចក្តីក្រោធទុក ការលុបគុណគេ ការវាយឫកស្មើ ឫស្យា ការកំណាញ់ ការលាក់ពុត ការអួតអាង ការរឹងត្អឹង ការប្រណាំងប្រជែង ការប្រកាន់ ការមើលងាយ ការស្រវឹង
ID: 637641169004803012
ទៅកាន់ទំព័រ៖