ព្រះត្រៃបិដក ភាគ ៧១

ភិក្ខុ​នោះ​ក៏​លះ​សញ្ញោជនៈ​ទាំងឡាយ អនុស័យ​ទាំងឡាយ​ក៏​វិនាស យ៉ាងនេះ។ វិបស្សនា ដោយ​អត្ថ​ថា​ឃើញ​រឿយ ៗនូវ​រូប ថា មិន​ទៀង វិបស្សនា ដោយ​អត្ថ​ថា​ឃើញ​រឿយ ៗនូវ​រូប ថា​ជា​ទុក្ខ វិបស្សនា ដោយ​អត្ថ​ថា​ឃើញ​រឿយ ៗនូវ​រូប ថា​មិនមែន​ខ្លួន មួយទៀត ភាព​នៃ​ធម៌​ទាំងឡាយ ដែល​កើត​ក្នុង​សមាធិ​នោះ មាន​អារម្មណ៍​គួរ​លះ ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ ការ​មិន​រាយមាយ ឈ្មោះថា​សមាធិ វិបស្សនា (កើត) មុន សមថៈ (កើត) ក្រោយ ហេតុ​នោះ លោក​ពោល​ថា ភិក្ខុ​ចម្រើន​សមថៈ មាន​វិបស្សនា​ជា​ប្រធាន ដោយ​ប្រការ​ដូច្នេះ។
 ពាក្យ​ថា ចម្រើន បាន​ដល់​ការ​ចម្រើន ៤ យ៉ាង។បេ។ ការ​ចម្រើន​ដោយ​អត្ថ ថា​ឧស្សាហ៍​សេព។បេ។ សំនួរ​ត្រង់​ពាក្យ​ថា មគ្គ កើតឡើង។បេ។ មគ្គ​កើតឡើង យ៉ាងនេះ។បេ។ ភិក្ខុ​នោះ​ក៏​លះ​សញ្ញោជនៈ​ទាំងឡាយ អនុស័យ​ទាំងឡាយ ក៏​វិនាស។ វិបស្សនា ដោយ​អត្ថ​ថា​ឃើញ​រឿយ ៗនូវ​វេទនា សញ្ញា សង្ខារ វិញ្ញាណ ចក្ខុ។បេ។ នូវ​ជរាមរណៈ ថា​មិន​ទៀង វិបស្សនា ដោយ​អត្ថ​ថា​ឃើញ​រឿយ ៗនូវ​ជរាមរណៈ ថា​ជា​ទុក្ខ។បេ។ ថា​មិនមែន​ខ្លួន មួយទៀត ភាព​នៃ​ធម៌​ទាំងឡាយ ដែល​កើត​ក្នុង​សមាធិ​នោះ មាន​អារម្មណ៍​គួរ​លះ ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ
ថយ | ទំព័រទី ២៦ | បន្ទាប់
ID: 637640332350608253
ទៅកាន់ទំព័រ៖