ព្រះត្រៃបិដក ភាគ ៧១

គឺ​បុគ្គល​ពួក មួយ​ជា​ពហុស្សូត ពួក​មួយ​មិនមែន​ជា​ពហុស្សូត បុគ្គល​ណា​ជា​ពហុស្សូត បុគ្គល​នោះ ជា​អ្នក​លើសលុប ជា​អ្នក​ក្រៃលែង ជា​អ្នក​វិសេស ជាង​បុគ្គល​ពួក​មួយ​នោះ ញាណ​របស់​បុគ្គល​នោះ បែកធ្លាយ​ជាង នេះ​បុគ្គល​អ្នក​ដល់​នូវ​បដិសម្ភិទា​ពីរ​ពួក បុគ្គល​អ្នក​បរិបូណ៌​ដោយ​បុព្វយោគ​ពីរ​ពួក។ ឯបុគ្គល​ជា​ពហុស្សូត​មាន ២ ពួក គឺ បុគ្គល​ពួក​មួយ ជា​អ្នក​ច្រើន​ដោយ​ទេសនា ពួក​មួយ​ជា​អ្នក​មិន​ច្រើន​ដោយ​ទេសនា បុគ្គល​ណា ច្រើន​ដោយ​ទេសនា បុគ្គល​នោះ ជា​អ្នក​លើសលុប ជា​អ្នក​ក្រៃលែង ជា​អ្នក​វិសេស ជាង​បុគ្គល​ពួក​មួយ​នោះ ញាណ​របស់​បុគ្គល​នោះ បែកធ្លាយ​ជាង នេះ បុគ្គល​អ្នក​ដល់​នូវ​បដិសម្ភិទា​ពីរ​ពួក បុគ្គល​អ្នក​បរិបូណ៌​ដោយ​បុព្វយោគ​ពីរ​ពួក បុគ្គល​ជា​ពហុស្សូត​ពីរ​ពួក។ ឯបុគ្គល​អ្នក​ច្រើន​ដោយ​ទេសនា មាន ២ ពួក គឺ​បុគ្គល​ពួក​មួយ ជា​អ្នក​ចូល​ទៅ​អាស្រ័យ​នឹង​គ្រូ ពួក​មួយ ជា​អ្នក​មិន​ចូល​ទៅ​អាស្រ័យ​នឹង​គ្រូ បុគ្គល​ណា ដែល​ចូល​ទៅ​អាស្រ័យ​នឹង​គ្រូ បុគ្គល​នោះ ជា​អ្នក​លើសលុប ជា​អ្នក​ក្រៃលែង ជា​អ្នក​វិសេស ជាង​បុគ្គល​ពួក​មួយ​នោះ ញាណ​របស់​បុគ្គល​នោះ បែកធ្លាយ​ជាង នេះ​បុគ្គល​អ្នក​ដល់​នូវ​បដិសម្ភិទា​ពីរ​ពួក បុគ្គល​អ្នក​បរិបូណ៌​ដោយ​បុព្វយោគ​ពីរ​ពួក បុគ្គល​ជា​ពហុស្សូត​ពីរ​ពួក បុគ្គល​អ្នក​ច្រើន​ដោយ​ទេសនា​ពីរ​ពួក។
ថយ | ទំព័រទី ២៦០ | បន្ទាប់
ID: 637641169764021715
ទៅកាន់ទំព័រ៖