ព្រះត្រៃបិដក ភាគ ៧១

ពួក​មួយ ជា​អ្នក​ដល់​នូវ​អសេក្ខ​ប្ប​ដិ​សម្ភិទា បុគ្គល​ណា​ដែល​ដល់​នូវ​អសេក្ខ​ប្ប​ដិ​សម្ភិទា បុគ្គល​ពួក​នោះ ជា​អ្នក​លើសលុប ជា​អ្នក​ក្រៃលែង ជា​អ្នក​វិសេស ជាង​បុគ្គល​ពួក​មួយ​នោះ ញាណ​របស់​បុគ្គល​នោះ បែកធ្លាយ​ជាង នេះ​បុគ្គល​អ្នក​ដល់​នូវ​បដិសម្ភិទា​ពីរ​ពួក បុគ្គល​បរិបូណ៌​ដោយ​បុព្វយោគ​ពីរ​ពួក បុគ្គល​ជា​ពហុស្សូត​ពីរ​ពួក បុគ្គល​អ្នក​ច្រើន​ដោយ​ទេសនា​ពីរ​ពួក បុគ្គល​អ្នក​ចូល​ទៅ​អាស្រ័យ​នឹង​គ្រូ​ពីរ​ពួក បុគ្គល​អ្នក​ច្រើន​ដោយ​វិហារធម៌​ពីរ​ពួក បុគ្គល​អ្នក​ច្រើន​ដោយ​ការពិចារណា​ពីរ​ពួក។ ឯបុគ្គល​ដែល​ដល់​នូវ​អសេក្ខ​ប្ប​ដិ​សម្ភិទា​មាន ២ ពួក គឺ​ពួក​មួយ ដល់​នូវ​សាវក​បារមី ពួក​មួយ​មិនដល់​នូវ​សាវក​បារមី បុគ្គល​ណា​ដល់​នូវ​សាវក​បារមី បុគ្គល​នោះ ជា​អ្នក​លើសលុប ជា​អ្នក​ក្រៃលែង ជា​អ្នក​វិសេស ជាង​បុគ្គល​ពួក​មួយ​នោះ ញាណ​របស់​បុគ្គល​នោះ បែកធ្លាយ​ជាង នេះ​បុគ្គល​អ្នក​ដល់​នូវ​បដិសម្ភិទា​ពីរ​ពួក បុគ្គល​អ្នក​បរិបូណ៌​ដោយ​បុព្វយោគ​ពីរ​ពួក បុគ្គល​ជា​ពហុស្សូត​ពីរ​ពួក បុគ្គល​អ្នក​ច្រើន​ដោយ​ទេសនា​ពីរ​ពួក បុគ្គល​អ្នក​ចូល​ទៅ​អាស្រ័យ​នឹង​គ្រូ​ពីរ​ពួក បុគ្គល​អ្នក​ច្រើន​ដោយ​វិហារធម៌​ពីរ​ពួក បុគ្គល​អ្នក​ច្រើន​ដោយ​ការពិចារណា​ពីរ​ពួក។ ឯបុគ្គល​អ្នក​ដល់​នូវ​អសេក្ខ​ប្ប​ដិ​សម្ភិទា​មាន ២ ពួក គឺ​ពួក​មួយ ជា​អ្នក​ដល់​នូវ​សាវក​បារមី ពួក​មួយ​ជា​បច្ចេក​សម្ពុទ្ធ
ថយ | ទំព័រទី ២៦២ | បន្ទាប់
ID: 637641170319959587
ទៅកាន់ទំព័រ៖