ព្រះត្រៃបិដក ភាគ ៧១

បុគ្គល​ណា​ជា​បច្ចេក​សម្ពុទ្ធ បុគ្គល​នោះ ជា​អ្នក​លើសលុប ជា​អ្នក​ក្រៃលែង ជា​អ្នក​វិសេស ជាង​បុគ្គល​ពួក​មួយ​នោះ ញាណ​របស់​បុគ្គល​នោះ បែកធ្លាយ​ជាង ហេតុ​នោះ ព្រះ​តថាគត​អរហន្ត​សម្មាសម្ពុទ្ធ ប្រៀបធៀប​នឹង​ព្រះ​បច្ចេកពុទ្ធ​ផង នឹង​មនុស្សលោក ព្រមទាំង​ទេវលោក​ផង ព្រះអង្គ​ជា​បុគ្គល​ប្រសើរ ដល់​នូវ​បដិសម្ភិទា ឈ្លាស​ក្នុង​ប្រភេទ​នៃ​ប្រាជ្ញា មាន​ព្រះ​ញាណ​បែកធ្លាយ​ហើយ បានសម្រេច​នូវ​បដិសម្ភិទា ដល់​នូវ​ចតុ​វេ​សា​រជ្ជ​ញ្ញាណ ទ្រទ្រង់នូវ​កម្លាំង ១០ ជា​បុរស​អាស​ភៈ ជា​បុរស​សីហៈ។បេ។ ពួក​ជន​ណា ជា​ខត្តិយ​បណ្ឌិត ជាញ្រហ្ម​ណបណ្ឌិត ជាគ​ហប​តិ​បណ្ឌិត ជាស​មណ​បណ្ឌិត ដែល​មាន​ប្រាជ្ញាល្អិត ស្គាល់​បរ​ប្ប​វាទ មាន​សភាព​ដូច​នាយ​ខ្មាន់​ធ្នូ​រអ្នក​បាញ់​នូវ​រោម ពួក​ជន​ទាំងនោះ​ហាក់ដូចជា​ទំ​លាយ​នូវ​ទិដ្ឋិ (របស់​ជន​ដទៃ) ដោយ​ប្រាជ្ញា (របស់​ខ្លួន) ពួក​ជន​ទាំងនោះ បាន​ចងក្រង​នូវ​ប្រស្នា ហើយ​ចូល​ទៅ​គាល់​ព្រះ​តថាគត ហើយ​សួរ​នូវ​អាថ៌​ដែលគេ​លាក់​ផង ដែល​កំបាំង​ផង ប្រស្នា​ទាំងនោះ ព្រះ​តថាគត​ក៏បាន​សំដែង​ដោះស្រាយ​ហើយ​ផង ជា​ប្រស្នា​មានហេតុ​ដែល​ព្រះអង្គ​អធិប្បាយ​ហើយ​ផង ជា​ប្រស្នា​ដែល​ព្រះអង្គ​លើក​បង្ហាញ​ហើយ​ផង ពួក​ជន​ទាំងនោះ បានសម្រេច (សម្បត្តិ​ជា​សាវ័ក ឬជា​ឧបាសក ដោយ​ការ​ដោះស្រាយ) របស់​ព្រះមានព្រះភាគ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់​រុងរឿង​ក្រៃលែង​ក្នុង​ទីនោះ ដោយ​ប្រាជ្ញា ហេតុ​នោះ ព្រះមានព្រះភាគ​ព្រះអង្គ​ប្រសើរ ទ្រង់​ដល់​នូវ​បដិសម្ភិទា។

ចប់ មហា​បញ្ញា​កថា។

ថយ | ទំព័រទី ២៦៣ | បន្ទាប់
ID: 637641170564334708
ទៅកាន់ទំព័រ៖