ព្រះត្រៃបិដក ភាគ ៧១

បញ្ញា​វគ្គ ឥទ្ធិ​កថា


 [១៥០] ឫទ្ធិ ប្រែថា​ដូចម្តេច ឫទ្ធិ មាន​ប៉ុន្មាន ឫទ្ធិ មាន​ភូមិ​ប៉ុន្មាន មាន​បាទ​ប៉ុន្មាន មាន​បទ​ប៉ុន្មាន មាន​មូល​ប៉ុន្មាន។
 ត្រង់​សំនួរ​ថា ឫទ្ធិ ប្រែថា​ដូចម្តេច ចម្លើយ​ថា ឫទ្ធិ ប្រែថា​ការសម្រេច។ ត្រង់​សំនួរ​ថា ឫទ្ធិ មាន​ប៉ុន្មាន ចម្លើយ​ថា ឫទ្ធិ មាន ១០។ ឫទ្ធិ មាន​ភូមិ ៤ មាន​បាទ ៤ មាន​បទ ៨ មាន​មូល ១៦។
 [១៥១] ឫទ្ធិ ១០ តើ​ដូចម្តេច។ ឫទ្ធិ គឺ​ការ​អធិដ្ឋាន (អធិដ្ឋាន​ឥទ្ធិ) ១ ឫទ្ធិ គឺ​ការ​ធ្វើឲ្យ​ប្លែក (វិ​កុ​ព្វ​នឥទ្ធិ) ១ ឫទ្ធិ សម្រេច​អំពី​ចិត្ត (មនោ​មយ​ឥទ្ធិ) ១ ឫទ្ធិ គឺ​ការផ្សាយ​ចេញ​នៃ​ញាណ (ញាណ​វិ​បា្ផរ​ឥទ្ធិ) ១ ឫទ្ធិ គឺ​ការផ្សាយ​ចេញ​នៃ​សមាធិ (សមាធិ​វិ​បា្ផរ​ឥទ្ធិ) ១ ឫទ្ធិ គឺ​ភាព​អ្នក​ខ្ពង់ខ្ពស់ (អរិយ​ឥទ្ធិ) ១ ឫទ្ធិ កើតអំពី​ផលកម្ម (កម្មវិបាក​ជឥទ្ធិ) ១ ឫទ្ធិ​របស់​បុគ្គល​អ្នកមាន​បុណ្យ (បុញ្ញវន្ត​ឥទ្ធិ) ១ ឫទ្ធិ​សម្រេច​អំពី​វិជ្ជា (វិជ្ជា​មយ​ឥទ្ធិ) ១ ឫទ្ធិ ដោយ​អត្ថ​ថាស​ម្រេច ព្រោះ​បច្ច័យ​នៃ​ការ​ប្រកប​ត្រូវ​ក្នុង​កិច្ច​នោះ ៗ (ឥជ្ឈ​នដ្ឋ​ឥទ្ធិ) ១។
 [១៥២] ឫទ្ធិ​មាន​ភូមិ ៤ តើ​ដូចម្តេច។ ភូមិ​ជាទី​កើត​នៃ​វិវេក គឺ​បឋមជ្ឈាន ១ ភូមិ​ជាទី​កើត​នៃ​បីតិ និង​សុខៈ គឺ​ទុតិយជ្ឈាន ១ ភូមិ​ជាទី​កើត​នៃ​ឧបេក្ខា និង​សុខៈ គឺ តតិយជ្ឈាន ១ ភូមិ​ជាទី​កើត​នៃ​វេទនា​មិន​ទុក្ខ​មិនសុខ
ថយ | ទំព័រទី ២៦៤ | បន្ទាប់
ID: 637641170962615482
ទៅកាន់ទំព័រ៖