ព្រះត្រៃបិដក ភាគ ៧១

គឺ​ចតុត្ថជ្ឈាន ១ នេះឯង​ភូមិ​ទាំង ៤ របស់​ឫទ្ធិ ប្រព្រឹត្តទៅ​ដើម្បី​បាន​នូវ​ឫទ្ធិ ដើម្បី​បាន​ចំពោះ​នូវ​ឫទ្ធិ ដើម្បី​ការ​ធ្វើឲ្យ​ប្លែក​នៃ​ឫទ្ធិ ដើម្បី​បង្ហូរ​ទៅ​នៃ​ឫទ្ធិ ដើម្បី​ភាព​នៃ​ការ​ស្ទាត់​ក្នុង​ឫទ្ធិ ដើម្បី​សេចក្តី​ក្លៀវក្លា​ក្នុង​ឫទ្ធិ។
 [១៥៣] ឫទ្ធិ មាន​បាទ ៤ តើ​ដូចម្តេច។ ភិក្ខុ​ក្នុង​សាសនា​នេះ ចម្រើន​នូវ​ឥទ្ធិបាទ ប្រកបដោយ​ឆន្ទ​សមាធិ និង​បធាន​សង្ខារ ១ ចម្រើន​ឥទ្ធិបាទ ប្រកបដោយ​វីរិយ​សមាធិ និង​បធាន​សង្ខារ ១ ចម្រើន​ឥទ្ធិបាទ ប្រកបដោយ​ចិត្ត​សមាធិ និង​បធាន​សង្ខារ ១ ចម្រើន​ឥទ្ធិបាទ ប្រកបដោយ​វីមំសា​សមាធិ និង​បធាន​សង្ខារ ១ នេះឯង​បាទ​ទាំង ៤ របស់​ឫទ្ធិ ប្រព្រឹត្តទៅ​ដើម្បី​បាន​នូវ​ឫទ្ធិ ដើម្បី​បាន​ចំពោះ​នូវ​ឫទ្ធិ ដើម្បី​ការ​ធ្វើឲ្យ​ប្លែក​នៃ​ឫទ្ធិ ដើម្បី​បង្ហូរ​ទៅ​នៃ​ឫទ្ធិ ដើម្បី​ភាព​នៃ​ការ​ស្ទាត់​ក្នុង​ឫទ្ធិ ដើម្បី​សេចក្តី​ក្លៀវក្លា​ក្នុង​ឫទ្ធិ។
 [១៥៤] ឫទ្ធិ មាន​បទ ៨ តើ​ដូចម្តេច។ បើ​ភិក្ខុ​អាស្រ័យ​នូវ​ឆន្ទៈ ហើយ​បាន​សមាធិ គឺ​បាន​នូវ​ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ ១ ឆន្ទៈ​មិនមែន​សមាធិ សមាធិ​មិនមែន​ឆន្ទៈ ឆន្ទៈ​ដោយឡែក សមាធិ​ដោយឡែក ១ បើ​ភិក្ខុ​អាស្រ័យ​នូវ​វីរិយៈ ហើយ​បាន​សមាធិ
ថយ | ទំព័រទី ២៦៥ | បន្ទាប់
ID: 637641171302928039
ទៅកាន់ទំព័រ៖