ព្រះត្រៃបិដក ភាគ ៧១
ត្រង់ពាក្យថា មនុស្សច្រើននាក់ ធ្វើឲ្យទៅជាម្នាក់វិញ គឺភិក្ខុច្រើនរូបដោយប្រក្រតី តែនឹកចង់ឲ្យទៅជាម្នាក់វិញ លុះនឹកចង់ហើយក៏អធិដ្ឋានដោយញាណថា សូមឲ្យអាត្មាអញមានរូបតែមួយវិញ ក៏បានរូបតែមួយ ដូចព្រះចុល្លបន្ថកមានអាយុ សូម្បីមានរូបច្រើន ក៏រួមមកតែរូបមួយវិញ ឯភិក្ខុដែលមានឫទ្ធិ ដល់នូវការស្ទាត់ជំនាញក្នុងចិត្តនោះ សូម្បីមានរូបច្រើន ក៏រួមមកតែរូបមួយវិញបាន យ៉ាងនោះឯង។
ពាក្យថា ទីវាល បានដល់ទីដែលវត្ថុអ្វីមួយមិនរាំង មិនបិទបាំងជាទីវាល។
ពាក្យថា ទីខាងក្រៅ បានដល់ទីដែលមានវត្ថុអ្វីមួយ រាំងបាំងបិទ គ្រប។
ពាក្យថា ដើរ (ទំលុះ) ទៅកាន់ទីក្រៅជញ្ជាំង ទីក្រៅកំពែង ទីក្រៅភ្នំ មិនទើសទាក់ ដូចគេដើរក្នុងអាកាស គឺភិក្ខុអ្នកបាននូវសមាបត្តិ មានអាកាសកសិណជាអារម្មណ៍ ដោយប្រក្រតី តែងនឹកចង់ទៅកាន់ទីខាងក្រៅជញ្ជាំង ទីខាងក្រៅកំពែង ទីខាងក្រៅភ្នំ លុះនឹងចង់ហើយ ក៏អធិដ្ឋានដោយញាណថា សូមឲ្យប្រទេសនុ៎ះ ទៅជាអាកាស ទីនោះក៏បានទៅជាអាកាស ភិក្ខុនោះ ក៏ដើរ
ID: 637641172849803017
ទៅកាន់ទំព័រ៖