ព្រះត្រៃបិដក ភាគ ៧១
ពាក្យថា យកដៃស្ទាបអង្អែលនូវព្រះចន្ទ្រ និងព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ គឺភិក្ខុដែលមានឫទ្ធិក្នុងសាសនានេះ ដែលបានដល់ហើយនូវការស្ទាត់ជំនាញក្នុងចិត្តនោះ ជាអ្នកអង្គុយ ឬសិង នឹកចង់ស្ទាបអង្អែលនូវព្រះចន្រ្ទ និងព្រះអាទិត្យ លុះនឹកចង់ហើយ ក៏អធិដ្ឋានដោយញាណថា សូមឲ្យ (ព្រះចន្រ្ទ ឬព្រះអាទិត្យ) មកនៅក្នុងហត្ថបាស (ព្រះចន្រ្ទ ឬព្រះអាទិត្យ) ក៏បានមកនៅក្នុងហត្ថបាស ភិក្ខុនោះ ជាអ្នកអង្គុយ ឬសិង យកដៃទៅពាល់ស្ទាបអង្អែលនូវព្រះចន្រ្ទ និងព្រះអាទិត្យបាន ដូចពួកមនុស្សដែលមិនមានឫទ្ធិដោយប្រក្រតី ពាល់ស្ទាបអង្អែលនូវវត្ថុអ្វីនីមួយ ជារបស់មានរូបតាំងនៅក្នុងហត្ថបាស យ៉ាងណា ឯភិក្ខុដែលមានឫទ្ធិ បានដល់ហើយនូវការស្ទាត់ជំនាញក្នុងចិត្តនោះ ជាអ្នកអង្គុយ ឬសិង យកដៃទៅពាល់ស្ទាបអង្អែលនូវព្រះចន្រ្ទ និងព្រះអាទិត្យ យ៉ាងនោះឯង។
ពាក្យថា ញុំាងអំណាចឲ្យប្រព្រឹត្តទៅទាំងកាយ រហូតដល់ព្រហ្មលោក គឺបើភិក្ខុមានឫទ្ធិ ដែលបានសម្រេចហើយនូវការស្ទាត់ជំនាញក្នុងចិត្តនោះ មានប្រាថ្នាដើម្បីទៅកាន់ព្រហ្មលោក ក៏អធិដ្ឋាន (នូវវត្ថុ) ក្នុងទីឆ្ងាយ ឲ្យមកក្នុងទីជិតថា សូមឲ្យ (វត្ថុនោះ) មកតាំងនៅក្នុងទីជិត
ID: 637641173773084305
ទៅកាន់ទំព័រ៖