ព្រះត្រៃបិដក ភាគ ៧១

លុះ​បង្អោនកាយ​ទៅ​ដោយអំណាច​នៃ​ចិត្ត អធិដ្ឋាន​នូវ​កាយ​ដោយអំណាច​នៃ​ចិត្ត​ហើយ ទើប​ចុះ​កាន់​សុខ​សញ្ញា​ផង កាន់​លហុ​សញ្ញា​ផង ហើយ​ទៅកាន់​ព្រហ្មលោក ដោយ​កាយ​មិន​ប្រាកដ ភិក្ខុ​នោះ និមិ្មត​រូប​ខ្លួន​ដែល​សម្រេច​អំពី​ចិត្ត មាន​អវយវៈ​តូច​ធំ​សព្វគ្រប់ មាន​ឥន្រ្ទិយ​មិន​ថោកទាប​នៅ​ខាង​មុន​នៃ​ព្រហ្ម​នោះ បើ​ភិក្ខុ​មាន​ឫទ្ធិ​នោះ​ចង្រ្កម រូប​និម្មិត​ក៏​ចង្រ្កម​ក្នុង​ទីនោះ​ដែរ បើ​ភិក្ខុ​មាន​ឫទ្ធិ​នោះ​ឈរ រូប​និម្មិត​ក៏​ឈរ​ក្នុង​ទីនោះ​ដែរ បើ​ភិក្ខុ​មាន​ឫទ្ធិ​នោះ​អង្គុយ រូប​និម្មិត​នោះ​ក៏​អង្គុយ​ក្នុង​ទីនោះ​ដែរ បើ​ភិក្ខុ​មាន​ឫទ្ធិ​នោះ​សិង រូប​និម្មិត​ក៏​សិង​ក្នុង​ទីនោះ​ដែរ បើ​ភិក្ខុ​មាន​ឫទ្ធិ​នោះ​បញ្ចេញ​ផ្សែង រូប​និម្មិត​ក៏​បញ្ចេញ​ផ្សែង​ក្នុង​ទីនោះ​ដែរ បើ​ភិក្ខុ​មាន​ឫទ្ធិ​នោះ​ឆេះ​ទៅជា​ភ្លើង រូប​និម្មិត​ក៏​ឆេះ​ទៅជា​ភ្លើង​ក្នុង​ទីនោះ​ដែរ បើ​ភិក្ខុ​មាន​ឫទ្ធិ​នោះ​សំដែងធម៌ រូប​និម្មិត​ក៏​សំដែងធម៌​ក្នុង​ទីនោះ​ដែរ បើ​ភិក្ខុ​មាន​ឫទ្ធិ​នោះ​សួរ​នូវ​ប្រស្នា រូប​និម្មិត​ក៏​សួរ​នូវ​ប្រស្នា​ក្នុង​ទីនោះ​ដែរ បើ​ភិក្ខុ​មាន​ឫទ្ធិ​នោះ ត្រូវ​គេ​សួរ​ប្រស្នា ហើយ​កំពុង​ដោះស្រាយ រូប​និម្មិត​នោះ​ក៏​ត្រូវ​គេ​សួរ​ប្រស្នា ហើយ​កំពុង​ដោះស្រាយ​ក្នុង​ទីនោះ​ដែរ
ថយ | ទំព័រទី ២៧៥ | បន្ទាប់
ID: 637641174221521671
ទៅកាន់ទំព័រ៖