ព្រះត្រៃបិដក ភាគ ៧១

បាន ព្រះ​អភិភូ​នោះ លះបង់​ភេទ​ជាប្រក្រតី ហើយ​សំដែង​ភេទ​ជា​កុមារ​ខ្លះ សំដែង​ភេទ​ជានា​គខ្លះ សំដែង​ភេទ​ជា​គ្រុឌ​ខ្លះ សំដែង​ភេទ​ជា​យក្ខ​ខ្លះ សំដែង​ភេទ​ជា​អសុរ​ខ្លះ សំដែង​ភេទ​ជា​ព្រះ​ឥន្រ្ទ​ខ្លះ សំដែង​ភេទ​ជា​ទេញ្ត​ខ្លះ សំដែង​ភេទ​ជា​ព្រហ្ម​ខ្លះ សំដែង​ភេទ​ជាស​មុទ្រ​ខ្លះ សំដែង​ភេទ​ជា​ភ្នំ​ខ្លះ សំដែង​ភេទ​ជា​ព្រៃ​ខ្លះ សំដែង​ភេទ​ជា​សីហៈ​ខ្លះ សំដែង​ភេទ​ជា​ខ្លាធំ​ខ្លះ សំដែង​ភេទ​ជា​ខ្លាដំបង​ខ្លះ សំដែង​ភេទ​ជា​ដំរី​ខ្លះ សំដែង​ភេទ​ជា​សេះ​ខ្លះ សំដែង​ភេទ​ជារ​ថខ្លះ សំដែង​ភេទ​ជា​ពលថ្មើរជើង​ខ្លះ សំដែង​ភេទ​ជា​កងទាហាន​ប្លែក ៗ គ្នា​ខ្លះ នេះ ឫទ្ធិ គឺ​ការ​ធ្វើឲ្យ​ប្លែក។
 [១៥៨] ឫទ្ធិ​សម្រេច​អំពី​ចិត្ត តើ​ដូចម្តេច។ ភិក្ខុ​ក្នុង​សាសនា​នេះ និម្មិត​នូវ​កាយ មាន​រូប​ដែល​សម្រេច​អំពី​ចិត្ត មាន​អវយវៈ​ធំ​តូច​សព្វគ្រប់ មាន​ឥន្រ្ទិយ​មិន​ថោកថយ ជា​កាយ​ដទៃ​អំពី​កាយ​នេះ ប្រៀប​ដូច​បុរស​ដកចេញ​នូវ​បណ្តូល​អំពី​ស្មៅ​យាប្លង បុរស​នោះ មាន​សេចក្តី​ដឹង​យ៉ាងនេះ​ថា នេះឯង​ស្មៅ​យាប្លង នេះ​បណ្តូល ឯស្មៅ​យាប្លង​ដោយឡែក បណ្តូល​ដោយឡែក បណ្តូល​គេ​ដកចេញ​មក​អំពី​ស្មៅ​យាប្លង​ហ្នឹងឯង
ថយ | ទំព័រទី ២៧៧ | បន្ទាប់
ID: 637641174733865486
ទៅកាន់ទំព័រ៖