ព្រះត្រៃបិដក ភាគ ៧១

នូវ​សេចក្តី​សំគាល់​ថា​ខ្លួន ដោយ​ការពិចារណា​ឃើញថា​មិនមែន​ខ្លួន នូវ​សេចក្តី​ត្រេកត្រអាល ដោយ​ការពិចារណា​ឃើញថា​ជា​សេចក្តី​នឿយណាយ នូវ​តម្រេក ដោយ​ការពិចារណា​ឃើញ​នូវ​វិរាគធម៌ នូវ​ហេតុ​ជាទី​កើត ដោយ​ការពិចារណា​ឃើញ​នូវ​ការ​រំលត់ នូវ​សេចក្តី​ប្រកាន់ ដោយ​ការពិចារណា​ឃើញ​នូវ​ការ​លះបង់ (ដូចជា) ឫទ្ធិ គឺ​ការផ្សាយ​ចេញ​នៃ​ញាណ​របស់​ព្រះ​ពក្កុ​លៈ​មាន​អាយុ ឫទ្ធិ គឺ​ការផ្សាយ​ចេញ​នៃ​ញាណ​របស់​ព្រះ​សំ​កិ​ច្ចៈ​មាន​អាយុ និង​ឫទ្ធិ​គឺ​ការផ្សាយ​ចេញ​នៃ​ញាណ របស់​ព្រះ​ភូត​បាល​មាន​អាយុ នេះ​ឫទ្ធិ គឺ​ការផ្សាយ​ចេញ​នៃ​ញាណ។
 [១៦០] ឫទ្ធិ គឺ​ការផ្សាយ​ចេញ​នៃ​សមាធិ តើ​ដូចម្តេច។ ឈ្មោះថា​ឫទ្ធិ គឺ​ការផ្សាយ​ចេញ​នៃ​សមាធិ ព្រោះ​សម្រេច​អត្ថ​នៃ​ការ​លះបង់​នូវ​នី​វរ​ណៈ​ដោយ​បឋមជ្ឈាន ឈ្មោះថា​ឫទ្ធិ គឺ​ការផ្សាយ​ចេញ​សមាធិ ព្រោះ​សម្រេច​អត្ថ​នៃ​ការ​លះបង់​នូវ​វិតក្កៈ និង​វិចារៈ ដោយ​ទុតិយជ្ឈាន ព្រោះ​សម្រេច​អត្ថ​នៃ​ការ​លះបង់​នូវ​បីតិ ដោយ​តតិយជ្ឈាន។បេ។ ព្រោះ​សម្រេច​អត្ថ​នៃ​ការ​លះបង់​នូវ​សុខ និង​ទុក្ខ ដោយ​ចតុត្ថជ្ឈាន។បេ។
ថយ | ទំព័រទី ២៧៩ | បន្ទាប់
ID: 637641175278865497
ទៅកាន់ទំព័រ៖