ព្រះត្រៃបិដក ភាគ ៧១

 ភិក្ខុ​ចម្រើន​ធម៌ ដែល​ជាប់គ្នា​ជាគូ គឺ​សមថៈ និង​វិបស្សនា ដោយ​អត្ថ​ថា​ជា​អារម្មណ៍ តើ​ដូ​ចមេ្តច។ កាល​បុគ្គល​លះ​ឧទ្ធច្ចៈ ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ ការ​មិន​រាយមាយ គឺ​សមាធិ មាន​និរោធ​ជា​អារម្មណ៍ កាល​បុគ្គល​លះ​អវិជ្ជា វិបស្សនា ដោយ​អត្ថ​ថា​ឃើញ​រឿយ ៗ ក៏​មាន​និរោធ​ជា​អារម្មណ៍​ដែរ សមថៈ និង​វិបស្សនា ដោយ អត្ថ​ថា​ជា​អារម្មណ៍ ជា​គុណជាតិ​មាន​រស​តែមួយ ជាប់គ្នា​ជាគូ មិន​កន្លង​នូវ​គ្នានឹងគ្នា ដោយ​ប្រការ​ដូច្នេះ ព្រោះហេតុនោះ លោក​ទើប​ពោល​ថា ភិក្ខុ​ចម្រើន​ធម៌​ដែល​ជាប់គ្នា ជាគូ គឺ​សមថៈ និង​វិបស្សនា ដោយ​អត្ថ​ថា​ជា​អារម្មណ៍។
 ពាក្យ​ថា ចម្រើន បាន​ដល់​ការ​ចម្រើន ៤ យ៉ាង។បេ។ ការ​ចម្រើន ដោយ​អត្ថ​ថា ឧស្សាហ៍​សេព។បេ។ សំនួរ​ត្រង់​ពាក្យ​ថា មគ្គ​កើតឡើង តើ​មគ្គ​កើតឡើង ដូចម្តេច។បេ។ មគ្គ​កើតឡើង យ៉ាងនេះ ភិក្ខុ​នោះ​លះ​សញ្ញោជនៈ​ទាំងឡាយ អនុស័យ​ទាំង ឡាយ​ក៏​វិនាស យ៉ាងនេះ ភិក្ខុ​ចម្រើន​ធម៌ ដែល​ជាប់គ្នា​ជាគូ គឺ​សមថៈ និង​វិបស្សនា ដោយ​អត្ថ​ថា​ជា​អារម្មណ៍​យ៉ាងនេះ​ឯង។
ភិក្ខុ​ចម្រើន​ធម៌​ដែល​ជាប់គ្នា​ជាគូ គឺ​សមថៈ និង​វិបស្សនា ដោយ​អត្ថ​ថា​ជា​គោចរ តើ​ដូចម្តេច។ កាល​បុគ្គល​លះ​ឧទ្ធច្ចៈ ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ ការ​មិន​រាយមាយ គឺ​សមាធិ មាន​និរោធ​ជា​គោចរ កាល​បុគ្គល​លះ​អវិជ្ជា វិបស្សនា ដោយ​អត្ថ​ថា ឃើញ​រឿយ ៗ ក៏​មាន​និរោធ​ជា​គោចរ​ដែរ
ថយ | ទំព័រទី ២៨ | បន្ទាប់
ID: 637640333020452044
ទៅកាន់ទំព័រ៖