ព្រះត្រៃបិដក ភាគ ៧១
ភិក្ខុមានសេចក្តីសំគាល់ថាគួរខ្ពើម ក្នុងរបស់មិនគួរខ្ពើម តើដូចម្តេច។ ភិក្ខុផ្សាយចិត្ត ថាជាអសុភ ឬពិចារណាថា ជារបស់មិនទៀង ក្នុងវត្ថុជាទីប្រាថ្នា យ៉ាងនេះ ឈ្មោះថាអ្នកមានសេចក្តីសំគាល់ថាគួរខ្ពើម ក្នុងរបស់មិនគួរខ្ពើម។
ភិក្ខុមានសេចក្តីសំគាល់ថាមិនគួរខ្ពើម ក្នុងរបស់គួរខ្ពើមផង ក្នុងរបស់មិនគួរខ្ពើមផង តើដូចម្តេច។ ភិក្ខុផ្សាយមេត្តាចិត្ត ឬពិចារណាថាជាធាតុ ក្នុងវត្ថុមិនជាទីប្រាថ្នាផង ក្នុងវត្ថុជាទីប្រាថ្នាផង យ៉ាងនេះ ឈ្មោះថាអ្នកមានសេចក្តីសំគាល់ថាមិនគួរខ្ពើម ក្នុងរបស់គួរខ្ពើមផង ក្នុងរបស់មិនគួរខ្ពើមផង។
ភិក្ខុមានសេចក្តីសំគាល់ថាគួរខ្ពើម ក្នុងរបស់មិនគួរខ្ពើមផង ក្នុងរបស់គួរខ្ពើមផង តើដូចម្តេច។ ភិក្ខុផ្សាយចិត្តថាជាអសុភ ឬពិចារណាថាជារបស់មិនទៀង ក្នុងវត្ថុជាទីប្រាថ្នាផង ក្នុងវត្ថុមិនជាទីប្រាថ្នាផង យ៉ាងនេះ ឈ្មោះថាអ្នកមានសេចក្តីសំគាល់ថាគួរខ្ពើម ក្នុងរបស់មិនគួរខ្ពើមផង ក្នុងរបស់គួរខ្ពើមផង។
ភិក្ខុអ្នកវៀរបង់នូវបទទាំងពីរនោះ គឺក្នុងរបស់គួរខ្ពើម និងមិនគួរខ្ពើម ហើយជាអ្នកមានស្មារតីដឹងខ្លួន មានចិត្តប្រកបដោយឧបេក្ខា តើដូចម្តេច។
ID: 637641176202771735
ទៅកាន់ទំព័រ៖