ព្រះត្រៃបិដក ភាគ ៧១

 ភិក្ខុ​ក្នុង​សាសនា​នេះ ឃើញ​រូប​ដោយ​ភ្នែក ជា​អ្នក​មិន​សោមនស្ស មិន​ទោមនស្ស មានស្មារតី​ដឹងខ្លួន មានចិត្ត​ប្រកបដោយ​ឧបេក្ខា ឮសំឡេង​ដោយ​ត្រចៀក ធុំក្លិន​ដោយ​ច្រមុះ លិទ្ធ​ភ្លក្ស​រស​ដោយ​អណ្តាត ពាល់ត្រូវ​នូវ​ផោដ្ឋព្វារម្មណ៍​ដោយ​កាយ ដឹង​ច្បាស់​នូវ​ធម្មារម្មណ៍​ដោយចិត្ត ជា​អ្នក​មិន​សោមនស្ស មិន​ទោមនស្ស មានស្មារតី​ដឹងខ្លួន មានចិត្ត​ប្រកបដោយ​ឧបេក្ខា យ៉ាងនេះ ឈ្មោះថា​ភិក្ខុ​វៀរបង់​នូវ​បទ​ទាំងពីរ​នោះ គឺ​ក្នុង​របស់​គួរ​ខ្ពើម និង​មិន​គួរ​ខ្ពើម ហើយ​ជា​អ្នកមាន​ស្មារតី​ដឹងខ្លួន មានចិត្ត​ប្រកបដោយ​ឧបេក្ខា នេះ ឫទ្ធិ គឺ​ភាព​អ្នក​ខ្ពង់ខ្ពស់។
 [១៦២] ឫទ្ធិ​កើតអំពី​ផលកម្ម តើ​ដូចម្តេច។ ឫទ្ធិ​របស់​សត្វស្លាប​ទាំងអស់ របស់​ទេវតា​ទាំងអស់ របស់​ពួក​មនុស្ស​ខ្លះ របស់​សត្វ​ជា​វិ​និ​បា​តិកៈ​កំណើត​ពួក​ខ្លះ នេះ ឫទ្ធិ​កើតអំពី​ផលកម្ម។
ថយ | ទំព័រទី ២៨៣ | បន្ទាប់
ID: 637641176540271745
ទៅកាន់ទំព័រ៖