ព្រះត្រៃបិដក ភាគ ៧១

 [១៦៥] ឫទ្ធិ​ដោយ​អត្ថ​ថាស​ម្រេច ព្រោះ​ការ​ប្រកប​ត្រូវ ក្នុង​អំពើនោះ ៗ ជា​បច្ច័យ តើ​ដូចម្តេច។ ឈ្មោះថា​ឫទ្ធិ​ដោយ​អត្ថ​ថាស​ម្រេច ព្រោះ​ការ​ប្រកប​ត្រូវ​ក្នុង​អំ​ពើ​នោះៗ ជា​បច្ច័យ ព្រោះ​សម្រេច​អត្ថ​នៃ​ការ​លះបង់​នូវ​កាមច្ឆន្ទៈ ដោយ​នេក្ខម្មៈ។បេ។ ព្រោះ​សម្រេច​អត្ថ​នៃ​ការ​លះបង់​នូវ​ព្យាបាទ ដោយ​អព្យាបាទ។បេ។ នូវ​ថីនមិទ្ធៈ ដោយ​អាលោក​សញ្ញា។បេ។ ឈ្មោះថា​ឫទ្ធិ​ដោយ​អត្ថ​ថាស​ម្រេច ព្រោះ​ការ​ប្រកប​ត្រូវ​ក្នុង​អំពើនោះ ៗ ជា​បច្ច័យ ព្រោះ​សម្រេច​អត្ថ​នៃ​ការ​លះបង់​នូវ​កិលេស​ទាំងពួង យ៉ាងនេះ​ឯង ឈ្មោះថា​ឫទ្ធិ ដោយ​អត្ថ​ថាស​ម្រេច ព្រោះ​ការ​ប្រកប​ត្រូវ ក្នុង​អំពើនោះ ៗ ជា​បច្ច័យ នេះ ឫទ្ធិ​ទាំង ១០។

ចប់ ឥទ្ធិ​កថា។

ថយ | ទំព័រទី ២៨៥ | បន្ទាប់
ID: 637641177139490413
ទៅកាន់ទំព័រ៖